ព័ត៌មាន
អតីតនាយករដ្ឋមន្ត្រី នៃចក្រភពអង់គ្លេស Tony Blair កោតសរសើរការរីកចម្រើនដ៏ឆាប់រហ័ស នៅកម្ពុជា
ក្នុងឱកាសនៃជំនួប ឯកឧត្តម Tony Blair អតីតនាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេស និងជាប្រធាន ប្រតិបត្តិ នៃវិទ្យាស្ថាន Tony Blair សម្រាប់ការផ្លាស់ប្តូរសកល (TBI) ដែលមានសាខានៅតាមបណ្ដាប្រទេសជាច្រើនជុំវិញពិភពលោក រួមទាំងតំបន់អាស៊ាន បានកោតសរសើរការរីកចម្រើនគួរឱ្យកត់សម្គាល់នៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាល១ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមបានជម្រាបជូនសម្ដេចធិបតីអំពីសកម្មភាពការងាររបស់វិទ្យាស្ថានTony Blair ដែលជាវិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្ត្រ និងមានបេសកកម្មផ្ដល់ទស្សនទានផ្នែកគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍ ដល់បណ្តារដ្ឋាភិបាលនៅលើពិភពលោក។ ឯកឧត្តម Tony Blair បានបង្ហាញអំពីបំណង នៃការផ្តល់កិច្ចសហការជួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលររួមចំណែកសម្រេចបាននូវគោលដៅជាយុទ្ធសាស្ត្ររបស់កម្ពុជា។
សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងារ និងបេសកកម្មរបស់វិទ្យាស្ថាន Tony Blair និងបានថ្លែងអំណរគុណចំពោះចំណាប់អារម្មណ៍របស់វិទ្យាស្ថាន ក្នុងការផ្តល់កិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា។ សម្តេចធិបតីបានជម្រាបជូនដោយសង្ខេបនូវសមិទ្ធផលក្នុងរយៈពេលមួយឆ្នាំ ដែលរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា សម្រេចបាន ទិសដៅបន្ត និងចក្ខុវិស័យ ព្រមទាំងបានលើកទឹកចិត្តឱ្យវិទ្យាស្ថាន Tony Blair បន្តផ្សារភ្ជាប់ទំនាក់ទំនង និងពិភាក្សាលើកិច្ចសហប្រតិបត្តិការជាក់លាក់ ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា។
សម្ដេចធិបតី និង ឯកឧត្តម Tony Blair ក៏បានផ្លាស់ប្តូរបទពិសោធន៍ និងទស្សនៈអំពីវិស័យសក្ដានុពល សម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច រួមមានជាអាទិ៍៖ វិស័យអប់រំ, ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ, វិស័យសុខាភិបាល, វិស័យឌីជីថល និងការវិនិយោគ ជាដើម៕





-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN