ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបាឋកថាស្តីពីសមិទ្ធផលសុខាភិបាល សម្រាប់មន្រ្តីរាជការក្រោមឱវាទ
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើបទបាឋកថាលើសមិទ្ធិផល និងវឌ្ឍនភាពសុខាភិបាល ជូនមន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣ ៨១៥នាក់, នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំណេះសំណាលជាមួយថ្នាក់ដឹកនាំគ្រប់ឋានានុក្រមពីការអភិវឌ្ឍន៍របស់វិស័យសុខាភិបាលនាពេលកន្លងមក ជាពិសេសនៅក្នុងរយៈពេល ១ឆ្នាំ នៃអាណិត្តទី៧ របស់រាជរដ្ឋាភិបាល និងបានលើកតម្កល់សមិទ្ធិផលនៃការអភិវឌ្ឍន៍ទាំងនេះជាស្នាដៃរួមរបស់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជម្រាបជូនអង្គជួបជុំពីវេទិកាពិភាក្សាជាមួយក្លឹបអ្នកកាសែត ដែលក្នុងវេទិការនេះ ឯកឧត្តមសាស្រ្តាចារ្យបានបង្ហាញពី (១)សមិទ្ធិផលរបស់វិស័យសុខាភិបាល រួមនឹង(២)ស្ថានភាពសុខភាព និងកត្តាកំណត់សុខភាព (៣)ការប្រឈមមុខ និង (៤)ឱកាសសម្រាប់ដែលនឹងត្រូវកែលំអបន្តទៀត។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា ការងារថែទាំសុខភាពប្រជាជន មន្ត្រីសុខាភិបាលគ្រប់លំដាប់ថា្នក់មានការតាំងចិត្តខ្ពស់ ក្នុងការប្រែក្លាយឧបសគ្គទាំងឡាយឱ្យក្លាយទៅជាឱកាស ដើម្បីធ្វើឱ្យវិស័យសុខាភិបាលកាន់តែមានភាពប្រសើរឡើង។ ជាឧទាហរណ៍ ជាក់ស្តែង ឯកឧត្តមសាស្រ្តចារ្យរដ្ឋមន្រ្តី បានចុះពិនិត្យមណ្ឌលសុខភាព ហ៊ុនសែន កែវផុស នៃខេត្តព្រះសីហនុ ដោយមិនប្រាប់មុន ហើយពិនិត្យឃើញថា មណ្ឌលសុខភាពមានការវិវត្តន៍ច្រើនពីកាលកន្លងមក ដោយពេលនេះមណ្ឌលសុខភាពមានអនាម័យល្អ មានបុគ្គលិកផ្តល់សេវាបានយ៉ាងល្អ។ បន្ថែមពីលើនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់ព័ត៌មានត្រឡប់ ដល់មណ្ឌលសុខភាពសម្រាប់ធ្វើការកែលំអបន្ថែមលើការបដិសណ្ឋារកិច្ច និងលក្ខណៈបច្ចេកទេស។ ក្នុងនោះដែរ ឯកឧត្តមសាស្រ្តាចារ្យ ក៏បានលើកទឹកចិត្តឱ្យមន្រ្តីសុខាភិបាលទូទាំងប្រទេសបន្តកែលំអឱ្យកាន់តែប្រសើរឡើង។
បន្ទាប់មកឯកឧត្តមសាស្ត្រាចារ្យបានអនុញ្ញាតដល់ក្រុមការងារមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម បានធ្វើបទបង្ហាញដោយប្រើប្រាស់ PDIA សម្រាប់បង្កើនការមកប្រើប្រាស់សេវាពិនិត្យជំងឺក្រៅនៅមន្ទីរពេទ្យ៕
អត្ថបទ រដ្ឋា








-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN