ព័ត៌មាន
លោកជំទាវ អ៊ុក ម៉ាលី អគ្គហេរញ្ញិកាកាកបាទក្រហម ចុះសួរសុខទុក្ខកងកម្លាំងព្រំដែនខេត្តឧត្ដរមានជ័យ
ឧត្ដរមានជ័យ៖ លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកា នៃគណៈកម្មាធិការកណ្ដាលកាកបាទក្រហមកម្ពុជា អមដំណើរដោយឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងឧត្ដមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូចថ្មើរជើង លេខ៤២ យោធភូមិភាគទី៤ បានអញ្ជើញសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធជួរមុខ ឈរជើងនៅតំបន់ព្រំដែនប្រាសាទតាមាន់ និងប្រាសាទដំរីទ្រោម ។
ក្នុងពេលចុះទស្សនាប្រាសាទ និងសួរសុខទុក្ខកងកម្លាំងយោធាឈរជើងនៅតំបន់ព្រំដែននេះ លោកជំទាវ អ៊ុក ម៉ាលី បានផ្តាំផ្ញើការសាកសួរសុខទុកពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាកក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលជានិច្ចកាលតែងតែមានការនឹករលឹកដល់កងកម្លាំងជួរ ទាំងអស់ និងបាននាំយកនូវថវិកាមួយចំនួនឧបត្ថម្ភដល់កងកម្លាំងឈរជើងនៅតំបន់ប្រាសាទតាមាន់ និង ដំរីទ្រោម ផងដែរ សម្រាប់ឱកាសពិធីបុណ្សភ្ជុំបិណ្ឌ ដោយក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន៥០ពាន់រៀល៕អត្ថបទ៖ ឃិន សារិទ្ធ






-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN