ព័ត៌មាន
តំណាងសហគមន៍អ៊ឺរ៉ុបប្រចាំនៅUN បានសាទរកម្ពុជាដែលបានបំពេញការងារដោយសកម្មនូវគ្រប់ទម្រង់ ទាំងការដោះស្រាយបញ្ហាដែលកើតមានឡើងរបស់សមាជិកនៃអនុសញ្ញា ទាំងការធ្វើសាកលភាវូបនីយកម្ម
ប្រទេសស្វីស៖ អនុប្រធានផ្នែករំសាយសព្វាវុធ ការមិនរីកសាយភាយ និង ការត្រួតពិនិត្យការនាំចេញអាវុធ និងជាតំណាងសហគមន៍អ៊ឺរ៉ុបប្រចាំនៅអង្គការ សហប្រជាជាតិនៅទីក្រុងហ្សឺណែវ លោក Stefan TRESSING បានអបអរ សាទរកម្ពុជាក្នុងនាមជាប្រធាននៃអនុសញ្ញាដែលបានបំពេញការងារដោយសកម្មនូវគ្រប់ទម្រង់ ទាំងការដោះស្រាយបញ្ហាដែលកើតមានឡើងរបស់សមាជិកនៃអនុសញ្ញា ទាំងការធ្វើសាកលភាវូបនីយកម្ម។
ការថ្លែងអបអរសាទរពីសំណាក់លោក Stefan TRESSING អនុប្រធានផ្នែករំសាយសព្វាវុធ ការមិនរីកសាយភាយ និង ការត្រួតពិនិត្យការ នាំចេញអាវុធ និងជាតំណាងសហគមន៍អ៊ឺរ៉ុបប្រចាំនៅអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវបែបនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្ដមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុ សញ្ញាអូតាវ៉ា ដែលស្ថិតនៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២៤។
បន្ថែមពីនេះលោក Stefan ក៏បានលើកទឹកចិត្តដល់កម្ពុជា ក្នុងការបំពេញ ការងារជាប្រធាន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ បានសន្យាផ្តល់នូវកិច្ចសហការឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដោយត្រៀមចូលរួមគាំទ្រទាំងការងារបច្ចេកទេស ទាំងថវិកា។ក្នុងជំនួបនោះ ឯកឧត្តមប្រធានអនុសញ្ញាអូតាវ៉ា ក៌បានថ្លែងអំណរគុណចំពោះសហគមន៍អ៊ឺរ៉ុបសម្រាប់ការផ្តល់នូវជំនួយផ្នែកបោសសម្អាតមីនជាសកល ទៅបណ្តាប្រទេសនានាដែលមានបញ្ហាមីន និងបានធ្វើបច្ចុប្បន្នភាពពីដំណើការដោះស្រាយបញ្ហានានាពាក់ព័ន្ធនឹងសន្ធិសញ្ញាអូតាវ៉ា បានស្នើឱ្យសហគមន៍អ៊ឺរ៉ុបជួយជម្រុញធ្វើសាកលភាវូបនីយកម្មជាមួយបណ្តារប្រទេសដែលសហគមន៍អ៊ឺរ៉ុបមានទំនាក់ទំនង ដូចជា បារ៉េន ឡាវ វៀតណាម លីបង់ ម៉ុងហ្គោលី នេប៉ាល់ អាស៊ែបៃហ្សង់ អាមេនី ហ្សកហ្ស៊ី ប្រទេសកោះប៉ាស៊ីហ្វិក កាហ្សាក់ស្ថាន និងសឹង្ហបុរី។
តាងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានស្នើឱ្យសហគមន៍អ៊ឺរ៉ុប បញ្ជូនប្រតិភូទៅចូលរួមឱ្យបានច្រើននៅក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ៕ អត្ថបទ ៖ ភារម្យ





-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN