ព័ត៌មាន
ឆ្នាំដំបូងនីតិកាលទី៧នេះ មន្រ្តីក្រសួងមហាផ្ទៃ ផ្ដល់លិខិតឆ្លងដែនជូនពលរដ្ឋជាង៣សែនក្បាល ខណៈសេវាអនឡាញកំពុងដំណើរការរលូន!
ភ្នំពេញ ៖ ក្នុងរយៈពេល១ឆ្នាំ គិតចាប់ពីខែសីហា ឆ្នាំ២០២៣ ដល់ខែកញ្ញា ឆ្នាំ២០២៤ មន្រ្តីនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានផ្ដល់សេវាធ្វើលិខិតឆ្លងដែនជូនប្រជាពលរដ្ឋបានចំនួន៣០៣.៣៨៨ក្បាល ក្នុងនោះបើគិតពីឆ្នាំ២០១៤មក មន្រ្តីបានផ្តល់សេវានេះជូនប្រពលរដ្ឋចំនួន៣.០៣៥.២៩១ក្បាលហើយ។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
ស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាពិសេសត្រង់មុំ ឌីជីថល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានឯកភាពឱ្យអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មដាក់ឱ្យដំណើរការសេវាធ្វើលិខិតឆ្លងដែនតាមអនឡាញ ដើម្បីរួមចំណែកកាត់បន្ថយពេលវេលា ដោយទទួលបានការសាទរយ៉ាងខ្លាំងពីប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋអាចចូលទៅគេហទំព័រសេវាអត្តសញ្ញាណកម្ម online.gdi.gov.kh ដើម្បីបំពេញបែបទ ជំនួសឱ្យការទៅបំពេញបែបបទនៅទីតាំងផ្ដល់សេវាដោយផ្ទាល់។ ក្រោយបំពេញបែបបទ សាមីខ្លួនត្រូវអញ្ជើញទៅទីតាំងផ្ដល់សេវា ដើម្បីសម្ភាស ថតរូប ផ្តិតខ្ចៅដៃ និងបង់សេវារដ្ឋបាល ដោយភ្ជាប់នូវពាក្យស្នើសុំដែលបំពេញរួច និងឯកសារយោង។ លោកបណ្ឌិត ទូច សុឃៈ (សុខៈ) បានអះអាងថាសេវាអនឡាញនេះកំពុងដំណើរការរលូន។
ពាក់ព័ន្ធនឹងសេវាធ្វើលិខិតឆ្លងដែននេះដែរ ចំពោះប្រជាពលរដ្ឋមានជំងឺធ្ងន់ ឬចាស់ជរា ឬពិការភាព សមាជិកគ្រួសារ ឬតំណាងអាចដាក់ពាក្យស្នើសុំទៅកាន់ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដោយភ្ជាប់ជាមួយនូវសំបុត្របញ្ជាក់ពីពេទ្យ ឬរូបថតអំពីស្ថានភាពនៃអ្នកជំងឺ ឬស្ថានភាពអ្នកស្នើសុំ ដើម្បីស្នើសុំមន្រ្តីចុះផ្តល់សេវាដល់ទីតាំងរបស់សាមីខ្លួនដោយពុំគិតកម្រៃសេវាបន្ថែមឡើយ សម្រាប់ទីតាំងនៅក្នុងរាជធានីភ្នំពេញ។
សេវាធ្វើលិខិតឆ្លងដែនមាន៣ប្រភេទ រួមមាន សេវាធម្មតា មានតម្លៃ១០០ដុល្លារ មានរយៈពេល១៥ថ្ងៃនៃថ្ងៃធ្វើការ សេវារហ័សកម្រិតមធ្យម មានតម្លៃ១៥០ដុល្លារ មានរយៈពេល៧ថ្ងៃនៃថ្ងៃធ្វើការ និងសេវារហ័ស មានតម្លៃ២០០ដុល្លារ មានពេល១ថ្ងៃ នៃថ្ងៃធ្វើការ។ អ្នកមមាញឹកខ្លាំងនៅថ្ងៃធ្វើការ ក៏អាចទៅស្នាក់ការផ្តល់លិខិតឆ្លងដែននៅ ផ្សារទំនើបអ៊ីអន២ សែនសុខ នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដើម្បីទទួលសេវានេះផងដែរ។ ពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូង និងជប៉ុន ក៏អាចទទួលបានសេវានេះនៅស្ថានឯកអគ្គរដ្ឋទូតកម្ពុជា នៅទីក្រុងសេអ៊ូលផងដែរ៕
ដោយ សេង សុខហ៊ុន
មន្រ្តីក្រុមអ្នកនាំពាក្យ

-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន20 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម