ព័ត៌មាន
ក្រុមហ៊ុន សុវណ្ណភូមិ អ៊ិនវេសមែន ឧបត្ថម្ភថវិកា 10ម៉ឺនដុល្លារជូនកាកបាទក្រហមកម្ពុជា អបអរទិវា ៨ ឧសភា ២០២៤
ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ក្រុមហ៊ុន សុវណ្ណភូមិ អ៊ិនវេសមែន ដែលបានឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារអាម៉េរិក (ដប់ម៉ឺនដុល្លារអាម៉េរិក) ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។
ពិធីប្រគល់ និងទទួលថវិកាសប្បុរសធម៌ខាងលើនេះ បានធ្វើឡើងនៅស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤។លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុន សុវណ្ណភូមិ អ៊ិនវេសមែន ដែលបានជួយឧបត្ថម្ភគាំទ្រដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។
លោកជំទាវ បានបន្តថា “ក្រុមហ៊ុន សុវណ្ណភូមិ អ៊ិនវេសមែន បានឧបត្ថម្ភគាំទ្រដល់កាកបាទក្រហមកម្ពុជាជាង២០ឆ្នាំមកហើយ នៅពេលតំបន់នៅអាស៊ីអាគ្នេយ៍របស់យើងកំពុងរងគ្រោះទឹកជំទំនន់ ពីខ្យល់ព្យុះ ទីហ្វុង យ៉ាហ្គី ដូច្នេះសមាគមនីមួយៗកំពុងខិតខំជួយសង្គ្រោះដល់ប្រជាពលរដ្ឋទាំងអស់គ្នា យើងជឿជាក់ស្មារតីនិងឯកភាពជាមួយប្រទេសជិតខាង យើងតែងជួយគ្នាទៅវិញទៅមក ពេលមានទុក្ខលំបាក និងសូមកោតសរសើរដល់ក្រុមជួយសង្គ្រោះនៅក្នុងប្រទេសថៃ ដែលបានជួយដល់ប្រជាពលរដ្ឋមានប្រសិទ្ធភាពភ្លាមៗ និងបានឆាប់រហ័ស។
លោកជំទាវអោយដឹងដថាប្រទេសកម្ពុជា ក៏ទើបតែចាប់ផ្តើមមានទឹកជំនន់ យើងក៏ណែនាំដល់ប្រជាពលរដ្ឋ និងមានយន្តការត្រៀមបង្កានិងប្រុងប្រយ័ត្នជានិច្ច អ្វីដែលធ្វើឱ្យកាកបាទក្រហមកម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ ដើម្បីជួយដល់ប្រជាពលរដ្ឋពេលមានគ្រោះមហន្តរាយគឺថវិកាដែលទទួលបានពីសប្បុរសជន ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ក្នុងនោះក៏មានការរួមចំណែករបស់ក្រុមហ៊ុនសុវណ្ណភូមិ អ៊ិនវេសមែនផងដែរ និងសូមអរគុណចំពោះប្រតិភូក្រុមហ៊ុន សុវណ្ណភូមិ អ៊ិនវេសមែន ដែលធ្វើដំណើរពីប្រទេសថៃមកប្រទេសកម្ពុជា។ ទោះមានរយៈពេលខ្លីក៏មិនភ្លេចកាកបាទក្រហមកម្ពុជា និងសូមថ្លែងអំណរគុណ ឯកឧត្តម ខាំពូន កែវមុណី ដែលតែងសម្របសម្រួល និងទំនាក់ទំនងជាមួយក្រុមហ៊ុន សុវណ្ណភូមិ អ៊ិនវេសមែន និងជាអ្នកមានទឹកចិត្តមនុស្សធម៌ដើម្បីជួយប្រជាពលរដ្ឋ”៕ 19/9/24
អត្ថបទ៖ សំ ងីម















-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN