ព័ត៌មាន
មន្ដ្រីជាន់ខ្ពស់ក្រសួងបរិស្ថាន ចុះពិនិត្យទីតាំងអភិរក្សជម្រកសត្វទន្សោម ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវន្ត
ឯកឧត្តម សាម អ៊ីន រដ្ឋលេខាធិការក្រសួងបរិស្ថាន អមដំណើរដោយលោក ផួង លីណា ប្រធានមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ រួមទាំងមន្រ្តីអភិរក្ស និងកងកម្លាំងការពារមួយចំនួនទៀតបានអញ្ជើញចុះពិនិត្យមើលស្ថានភាពទីតាំងតំបន់ចុងក្រោយ ដែលជាជម្រករបស់សត្វទន្សោមរស់នៅក្នុងសហគមន៍ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវន្ត នាថ្ងៃទី១៩ កញ្ញា ឆ្នាំ២០២៤។
ក្នុងនោះឯកឧត្តម សាម អ៊ីន រដ្ឋលេខាធិការក្រសួងបរិស្ថាន បានណែនាំបន្ថែមដល់មន្រ្តីអភិរក្សធ្វើយ៉ាងណាត្រូវបង្កើនការយកចិត្តទុកដាក់បង្ការទប់ស្កាត់ឲ្យបាន ក្នុងការ ការពារតំបន់ទីតាំងជម្រកសត្វទន្សោមរស់នៅឲ្យបានល្អប្រសើរ ដើម្បីអភិរក្សសត្វទន្សោមទាំងអស់នេះ ឲ្យបានគង់វង្ស ព្រោះវាជាសត្វមួយកម្រជិតផុតពូជ ។
សម្រាប់លោក ផួង លីណា ប្រធានមន្ទីរបរិស្ថានខេត្ត បានឲ្យដឹងថា បន្ទាប់ពីមន្រ្តីអភិរក្ស និងកងកម្លាំងយោធារួមគ្នាធ្វើការដើរល្បាតគ្រប់ពេលទាំងយប់ទាំងថ្ងៃ រៀងរាល់ថ្ងៃនោះ យើងសង្កេតឃើញថា ការដាក់អន្ទាក់យកសត្វព្រៃនៅតំបន់សហគមន៍ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវន្ត ហាក់បីមានភាពស្ងប់ស្ងាត់ជាងមុន និងមិនសូវមានបទល្មើសផ្សេងៗបានកើតឡើងក្នុងតំបន់នេះនោះទេ។
លោក ប្រធានមន្ទីរបរិស្ថានខេត្ត បានបន្តថា ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខាវន្តនេះមន្រ្តីបានដាំកូនឈើបន្ថែមជាច្រើនម៉ឺនដើមជាបន្តបន្ទាប់ ដើម្បីទុកជាជម្រករស់នៅរបស់សត្វព្រៃ គ្រប់ប្រភេទ និងបានយាមកាមដើរល្បាតគ្រប់ពេល ដើម្បីបង្ការទប់ស្កាត់បទល្មើសនានាមិនឲ្យកើតមានក្នុងតំបន់នេះ នោះទេ។
លោកបន្តថា ក្នុងតំបន់ព្រៃសង្ឃរក្ខាវន្តប្រសិនបើយើងការពារអភិរក្សសត្វព្រៃគ្រប់ប្រភេទបានល្អប្រសើរនិងមិនមានការលួចកាប់បំផ្លាញព្រៃឈើបន្តទៀតនោះ តំបន់នេះ វាអាចក្លាយជាតំបន់អេកូទេសចរធម្មជាតិមួយគួរឲ្យមានការទាក់ទាញ ខ្លាំងពីសំណាក់ទេសចរជាតិ និងអន្តរជាតិ ជាពិសេសនោះក្រុមយុវជនមកលេងកម្សាន្ត និងបោះតង់ដើរព្រៃបានយ៉ាងល្អប្រសើរ៕






-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN