ព័ត៌មាន
ប្រព័ន្ធទូទាត់ឆ្លងដែននឹងផ្តល់អត្ថប្រយោជន៍ដល់អតិថិជន និងលើកកម្ពស់ដល់សកម្មភាពពាណិជ្ជកម្ម
ភ្នំពេញ ៖ ការដាក់ឱ្យប្រើប្រាស់ QR Code Payment ឆ្លងដែន រវាងបាគង និង Alipay Plus នឹងលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែក ហិរញ្ញវត្ថុ ដោយប្រើប្រាស់បច្ចេកវិទ្យា ដើម្បីផ្តល់អត្ថប្រយោជន៍ដល់អតិថិជន និងជាការលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងទេស ចរណ៍ជាដើម ។
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវ ការទូទាត់ QR Code ឆ្លងដែនរវាងបាគង និង AliPay Plus នៅថ្ងៃទី ១៤ ខែ តុលា ឆ្នាំ២០២៤ នេះថា កិច្ចសហការរវាងធនាគារជាតិ នៃកម្ពុជា (NBC) និងក្រុមហ៊ុន Ant International គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ NBC ដើម្បីជំរុញ ការធ្វើឌីជីថលនៅទូទាំងប្រទេសកម្ពុជា, ជាក់ស្តែងកាលពីថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជា បានចុះអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន Ant International ស្តីពី “កិច្ចសហប្រតិបត្តិការទូទាត់ QR Code ឆ្លងព្រំដែន”។ MoU នេះមានគោលបំណងលើកកម្ពស់ប្រតិបត្តិការទូទាត់កូដ QR ឆ្លងដែនប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព រវាងបណ្តាញរបស់បាគង តាមរយៈកូដ KHQR និងប្រព័ន្ធអេកូ QR code សកលរបស់ Alipay Plus ។
លោកជំទាវបណ្ឌិត បន្តឱ្យដឹងថា ធនាគារជាតិនៃកម្ពុជា បាននិងកំពុងបន្តពង្រឹង និងធ្វើទំនើបកម្មការទូទាត់ឆ្លងដែន នៅក្នុង តំបន់អាស៊ី និងបណ្តាប្រទេសដៃគូ រហូតមកដល់ពេលនេះ NBC បានដំណើរការគម្រោងបង់ប្រាក់ឆ្លងដែន ដោយជោគជ័យជាមួយ ប្រទេសថៃ, វៀតណាម, ឡាវ PDR, UPI, កូរ៉េខាងត្បូង និងម៉ាឡេស៊ី។ លើសពីនេះ ក្នុងពេលថ្មីៗនេះ NBC បានដាក់ឱ្យដំណើរការ កម្មវិធីទេសចរណ៍បាគង “Bakong Tourist App” ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវសេវាទូទាត់ប្រាក់នៅកម្ពុជា និងគាំទ្រដល់ ឧស្សាហកម្មទេសចរណ៍ តាមរយៈការបើកការទូទាត់តាមប្រព័ន្ធឌីជីថលសម្រាប់ភ្ញៀវអន្តរជាតិ។ ចំណែកព្រឹត្តិការណ៍ថ្ងៃនេះ គឺជា ចំណុចរបត់មួយទៀតសម្រាប់ NBC ដោយបានបង្ហាញពីច្រករបៀងទូទាត់ឆ្លងដែនថ្មីរវាងប្រទេសកម្ពុជា និងប្រទេសក្នុងតំបន់ចំនួន ៩ ផ្សេងទៀត តាមរយៈការប្រើប្រាស់បាគង និង AliPay Plus ។
លោកជំទាវបណ្ឌិត ជា សិរី បន្ថែមទៀតថា បន្ទាប់ពីពិធីសម្ពោធនេះ អ្នកប្រើប្រាស់កម្មវិធីទូទាត់អន្តរជាតិជាង ១០ ដែលជា ដៃគូ Alipay Plus អាចស្កេនលេខកូដ KHQR ដើម្បីអាចធ្វើការទូទាត់ក្នុងប្រទេសកម្ពុជាបានផងដែរ ខណៈពេលដែលនៅក្នុងដំណាក់ កាលបន្ទាប់ ប្រជាពលរដ្ឋកម្ពុជា នឹងត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់កាបូបលុយឌីជីថលក្នុងស្រុក ដើម្បីបង្កើនប្រសិទ្ធភាពបទពិសោធន៍ នៃការទូទាត់សម្រាប់ការទូទាត់តាមទូរស័ព្ទឆ្លងព្រំដែន នៅពេលធ្វើដំណើរទៅកាន់ប្រទេសចិន និងប្រទេសផ្សេងទៀត ដែលមានការ សហការជាមួយ Alipay ហើយតាមរយៈកម្មវិធី App ទូរស័ព្ទដូចជា AliPay និងដៃគូ Alipay Plus ផ្សេងទៀត បានដំណើរការ ប្រតិបត្តិការរាប់មិនអស់នៅទូទាំងពិភពលោក សម្រួលដល់ដំណើរការទិញ និងធ្វើឱ្យការទិញទំនិញ ព្រមទាំងការបរិភោគអាហារ និង ការទិញទំនិញប្រចាំថ្ងៃ ដោយមិនពិបាក និងមានសុវត្ថិភាព។ ភាពជាដៃគូនេះគឺជាការអភិវឌ្ឍន៍ដ៏មានឥទ្ធិពលបំផុតមួយ ក្នុងការគាំទ្រ ដល់ដំណើរីជីថលនីយកម្មរបស់ប្រទេសកម្ពុជា និងជួយពាណិជ្ជករក្នុងស្រុក ចាប់យកឱកាសថ្មីៗនៅក្នុងទិដ្ឋភាពវិវត្តន៍។
សូមបញ្ជាក់ថា ក្រុមហ៊ុន Ant International ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសសិង្ហបុរី គឺជាក្រុមហ៊ុនដ៏លេចធ្លោមួយ ដែល ផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត ខណៈដែលបានបង្កើតកម្មវិធី AliPay Plus ដើម្បីជួយសម្រួលដល់ ប្រតិបត្តិការសម្រាប់ដៃគូទូទាត់អន្តរជាតិជាង ១០ នៅក្នុងប្រទេសកម្ពុជា រួមទាំង AliPay ពីប្រទេសចិន នឹងកម្មវិធីផ្សេងទៀត៕
អត្ថបទ៖ សុន រ៉ាឌី








-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា