ព័ត៌មាន
មន្ត្រីជំនាញនៃនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ កំពុងផលិតសម្ភារៈសម្រាប់បម្រើការហែក្បួននិងសម្រាប់តុបតែងលម្អឆាកសិល្បៈ ដែលនឹងត្រូវសម្តែងនៅក្នុងមហាព្រឹត្តិការណ៍វប្បធម៌ ” ស្នាមញញឹមនៃកម្ពុជា “
ភ្នំពេញ ៖ មន្ត្រីជំនាញនៃនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ កំពុងផលិតសម្ភារៈសម្រាប់បម្រើការហែក្បួននិងសម្រាប់តុបតែងលម្អឆាកសិល្បៈ ដែលនឹងត្រូវសម្តែងនៅក្នុងមហាព្រឹត្តិការណ៍វប្បធម៌ ” ស្នាមញញឹមនៃកម្ពុជា ” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២៤ខាងមុខនេះ នាបរិវេណប្រាសាទអង្គរវត្ត ខេត្តសៀមរាប ដើម្បីអបអរសាទរខួបលើកទី២០ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
លោក អ៊ាន សុធាវី អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ ថ្លែងប្រាប់BTV ព័ត៌មាននារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះថា ក្រុមមន្រី្តជំនាញនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ ទទួលភារកិច្ចផលិតសម្ភារសម្រាប់បម្រើការហែរក្បួន ក្នុងកម្មវិធីមហាព្រឹតិ្តការណ៍ «ស្នាមញញឹមនៃកម្ពុជា» ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២៤ នាប្រាសាទអង្គរវត្ត ខេត្តសៀមរាប។ សកម្មភាពការងារនេះ បានចាប់ផ្តើមពីថ្ងៃទី២៣ ខែកញ្ា គ្រោងនឹងបញ្ចប់ឲ្យរួចរាល់នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤។ បច្ចុប្បន្នយើងសម្រេចបានប្រហែល៨០%។
សូមបញ្ជាក់ផងដែរថា មហាព្រឹតិ្តការណ៍នេះ ប្រារព្ធឡើងគឺដើម្បីអបអរសាទរខួបលើកទី២០ នៃព្រះរាជពិធីគ្រងរាជសម្បតិ្តរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ សកម្មភាពសំខាន់ៗនៃព្រឹតិ្តការណ៍រួមមាន៖ ការដង្ហែក្បួនបង្ហាញពីភាពដ៏អស្ចារ្យរបស់ព្រះមហាក្សត្រខ្មែរសម័យអង្គរ, ការបង្ហាញពីមុខម្ហូបដ៏សម្បូរបែបរបស់ខ្មែរ សំលៀកបំពាក់ប្រពៃណីខ្មែរ ការតាំងពិព័រណ៌ស្នាដៃសិល្បៈ និងសិប្បកម្មខ្មែរ ការសម្តែងសិល្បៈគ្រប់ទម្រង់បុរាណ ប្រពៃណី សម័យទំនើប និងបង្កើតបរិយាកាសសប្បាយរីករាយ និងបង្ហាញពីស្នាមញញឹមរបស់កម្ពុជា ចំពោះភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕
អត្ថបទ រដ្ឋា




















-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា