ព័ត៌មាន
សម្តេច ឃួន សុដារី៖ការចូលរួមមហាសន្និបាតអន្តរសភាអាស៊ាននៅឡាវ ជាការរួមវិភាគទានកសាងសុខសន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាពដល់ពលរដ្ឋក្នុងតំបន់
ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្តដល់សមាជិក សមាជិកាគណៈប្រតិភូសភាកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំមន្រ្តីអគ្គលេខាធិការជាសេនាធិការ ដែលត្រូវអញ្ជើញចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ (AIPA-45) នៅប្រទេសឡាវ នៅក្នុងសប្តាហ៍នេះ ត្រូវត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីធ្វើយ៉ាងណាឱ្យការចូលរួមមហាសន្និបាតនេះឱ្យសកម្ម និងផុលផុស។
សម្តេចប្រធានរដ្ឋសភា មានប្រសាសន៍បែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនការងារ មុនពេលគណៈប្រតិភូសភាកម្ពុជា អញ្ជើញចេញដំណើរទៅចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៥ នៅក្នុងសប្តាហ៍នេះ។ កិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារនេះ បានធ្វើឡើងនៅព្រឹកចន្ទថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២៤ នៅវិមានរដ្ឋសភា។
សម្ដេចប្រធានរដ្ឋសភាពបានបញ្ជាក់ថា តាមរយៈការចូលរួមមហាសន្និបាតនេះ កម្ពុជានឹងចូលរួមពិភាក្សា ចែករំលែកទស្សនៈ បទពិសោធន៍តាមមូលបទ ឬប្រធានបទនៃមហាសន្និបាតនិងកិច្ចប្រជុំពាក់ព័ន្ធនានា សំដៅធ្វើឱ្យការចូលរួមរបស់សភាកម្ពុជា ក្នុងមហាសន្និបាតជាផ្នែកសំខាន់រួមចំណែកដល់ការកសាងសុខសន្តិភាព វិបុលភាព និងការរីកចម្រើនប្រកបដោយចីរភាពនិងបរិយាបន្ន ជូនប្រជាពលរដ្ឋក្នុងតំបន់និងអន្តរជាតិ ស្របតាមគោលការណ៍របស់អាយប៉ា។
សូមជម្រាបថា សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ទៅចូលរួមហាសន្និបាតអាយប៉ាលើកទី៤៥ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ ឯកឧត្តម សាយសំផន ភុមវិហាន (Xaysomphone Phomvihane) ប្រធានរដ្ឋសភាឡាវ និងជាប្រធានអាយប៉ាលើកទី៤៥ ក្រោមមូលបទ «តួនាទីរបស់សភាក្នុងការពង្រឹងការតភ្ជាប់ និងកំណើនប្រកបដោយបរិយាបន្នរបស់អាស៊ាន»។
នៅក្នុងមហាសន្និបាតអាយប៉ាលើកទី៤៥នេះ មានវេទិកានិងកិច្ចប្រជុំជាច្រើនដែលថ្នាក់ដឹកនាំនិងសមាជិក សមាជិកាគណៈប្រតិភូសភាកម្ពុជា ត្រូវចូលរួម រួមមាន កិច្ចប្រជុំគណៈកម្មាធិការសមាជិកសភាស្រ្តីអាយប៉ា (WAIPA) វេទិកាអ្នកដឹកនាំនយោបាយស្រ្តី WAIPA កិច្ចប្រជុំគណៈកម្មាធិការសមាជិកសភាវ័យក្មេង (YPA) កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច គណៈកម្មាធិការសង្គមកិច្ច គណៈកម្មាធិការរៀបចំ និងកិច្ចសន្ទនាជាមួយសភាសង្កេតការណ៍ ជាដើម។ នៅអំឡុងពេលចូលរួមមហាសន្និបាតនេះ សម្តេចរដ្ឋសភាធិបតីក៏គ្រោងនឹងមានជំនួបទ្វេភាគី ពហុភាគីមួយចំនួនទៀត ជាមួយគណៈប្រតិភូសភាប្រទេសជាមិត្ត ដែលមានវត្តមានក្នុងមហាសន្និបាតអាយប៉ាលើកទី៤៥ ផងដែរ៕










-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា