ព័ត៌មាន
អតីតអភិបាលក្រុងកែប លោក ខេង យ័ន ក្រោយឃុំខ្លួនរយៈពេល១០ខែត្រូវបាននាំខ្លួនទៅកាត់ទោសពីបទរំលោភអំណាច និងសម្អាតប្រាក់
ភ្នំពេញ ៖ លោក ខេង យ័ន អតីតអភិបាលក្រុងកែប ត្រូវបានអនុរក្សពន្ធនាគារនាំខ្លួនពីពន្ធនាគារព្រៃស ទៅកាន់សាលាដំបូងរាជធានីភ្នំពេញនាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ ដើម្បីចូលរួមការកាត់ទោសជាសាធារណៈ ក្រោយការឃុំខ្លួនរយៈពេល១០ខែរួចមក ។ អង្គសវនាការនេះដឹកនាំដោយលោក ធាម ច័ន្ទពិសិដ្ឋ ជាចៅក្រមជំនុំជំរះ និងលោកស្រី ផាត់ សុគន្ធា ជាតំណាងអយ្យការ ។
តុលាការបានប្រាប់ជនជាប់ចោទដែលឈរនៅក្នុងរង្វង់ក្រចកសេះថា តុលាការបានចោទប្រកាន់ឈ្មោះ ខេង យ័ន ភេទប្រុស ឆ្នាំកំណើត ១៩៨៥ ជាអតីតអភិបាលក្រុងកែប ពីបទ រំលោភអំណាច និងបទ សម្អាតប្រាក់ តាមមាត្រា ៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពេីពុករលួយ និងមាត្រា ៣ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ។
គួររំលឹកថា កាលពីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ លោក ទិត្យសុធី បូរ៉ាឆាត ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួន លោក ខេង យ័ន ្រោមការចោទប្រកាន់លើបទ រំលោភអំណាច និងបទសម្អាតប្រាក់ ដោយដាក់ឃុំខ្លួនជាបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស ។
លោក ខេង យ័ន ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន និងបញ្ជូនទៅតុលាការ នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ហើយត្រូវបានតំណាងអយ្យការចោទប្រកាន់ចំនួន២បទល្មើស គឺបទ រំលោភអំណាច និងបទសម្អាតប្រាក់ តាមមាត្រា ៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពេីពុករលួយ និងមាត្រា ៣ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ មុនពេលចាប់ខ្លួន លោក ខេង យ័ន ត្រូវបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីចេញអនុក្រឹត្យបញ្ចប់តំណែងពីអភិបាលក្រុងកែប នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ដោយសារតែប្រើប្រាស់អំណាចនៃតួនាទីរបស់ខ្លួន ប្រព្រឹត្តអំពើប៉ះពាល់ដល់ផលប្រយោជន៍រដ្ឋ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួនគ្រប់គ្រង ៕
អត្ថបទ៖ កុម្ភះ


-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា