ព័ត៌មាន
អ៊ីស្រាអែល បាញ់ស្រោចលើជំរំតង់ពលរដ្ឋហ្កាហ្សាសម្លាប់មនុស្សជាច្រើន ខណៈការវាយឆ្មក់លើភាគខាងជើងកាន់តែខ្លាំង
ជនភៀសខ្លួនប៉ាឡេស្ទីនបានជួបហេតុការណ៍ដ៏រន្ធត់ដោយសារភ្លើងឆេះជំរំតង់របស់ពួកគេនៅព្រឹកថ្ងៃចន្ទ ១៤តុលាសប្ដាហ៍នេះ បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលចំមន្ទីរពេទ្យ អាល់ អាកសា (Al Aqsa) នៅកណ្តាលដែនដីហ្កាហ្សា។

ក្រុមគ្រូពេទ្យបានរាយការណ៍ថា មនុស្ស២៧នាក់បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀតបានរងរបួស ខណៈពលរដ្ឋនិយាយថាគ្មានសុវត្ថិភាពទេ មិនថាជាមន្ទីរពេទ្យ សាលារៀន ឬកន្លែងណាក៏ដោយក្នុងតំបន់ហ្កាហ្សានេះ។ពួកគេមនិយាយថា ជិត៥ថ្ងៃមកនេះ អ៊ីស្រាអែល បានវាយប្រហារលើសាលារៀន ហើយថ្ងៃនេះពួកគេវាយប្រហារស្រោចលើជំរំតង់ជនភៀសខ្លួន ដូចឃើញស្រាប់ហើយ តើយើងអាចធ្វើយ៉ាងណា?

ចំណែកយោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានវាយប្រហារក្រុមសកម្មប្រយុទ្ធដែលធ្វើប្រតិបត្តិការពីមជ្ឈម្ឌលបញ្ជាការមួយនៅក្នុងបរិវេណនោះ។ អ៊ីស្រាអែលបានចោទក្រុមហាម៉ាសថាបានប្រើគ្រឿងបរិក្ខារស៊ីវិលក្នុងគោលបំណងយោធា ដែលហាម៉ាសបដិសេធ។ការវាយប្រហារនេះបានកើតឡើង ខណៈកងកម្លាំងអ៊ីស្រាអែល បានពង្រីកការវាយឆ្មក់របស់ពួកគេចូលទៅក្នុងតំបន់ហ្កាហ្សាភាគខាងជើង។ក្រុមអ្នកស្រុកបាននិយាយថា យោធាបានទម្លាក់គ្រាប់បែកកាត់ផ្ដាច់តំបន់ជាច្រើននៅចុងភាគខាងជើងនៃតំបន់រងការឡោមព័ទ្ធនេះ រួមទាំងជំរំ ចាបាលីយ៉ា (Jabalia) ដែលជាជំរំជនភៀសខ្លួនជាប្រវត្តិសាស្ត្រដ៏ធំបំផុតរបស់ដែនដីហ្កាហ្សាផងដែរ។

យោធាអ៊ីស្រាអែលបាននិយាយមុននេះថា ខ្លួនបានបញ្ជាឱ្យមានការជម្លៀសនៅក្នុងតំបន់មួយចំនួន រួមទាំងមន្ទីរពេទ្យ Kamal Adwan ផងដែរ។

ក្រុមហាម៉ាសបាននិយាយថា ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលទៅលើផ្ទះជនស៊ីវិល និងជម្រកសម្រាប់ជនភៀសខ្លួនក្នុងបំណងបង្ខំអ្នកស្រុកឱ្យចាកចេញពីតំបន់ហ្កាហ្សាម្តងហើយម្ដងទៀត ដែលអ៊ីស្រាអែលបដិសេធ៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា