ព័ត៌មាន
រដ្ឋបាលខេត្តកំពង់ឆ្នាំងរៀបចំពិធីគោរពវិញ្ញាណក្ខន្ធ ថ្វាយព្រះករុណា ព្រះបរមរតនកោដ្ឋ គម្រប់ខួប១១ឆ្នាំ
កំពង់ឆ្នាំង៖ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង បានរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ គម្រប់១២ឆ្នាំ (១៥ ខែតុលា ឆ្នាំ២០១២ – ១៥ ខែតុលា ឆ្នាំ២០២៤)។ ពិធីនេះប្រារព្ធធ្វើនៅរដ្ឋបាលខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពឯកឧត្តម ស៊ីវ រុន ប្រធានប្រឹក្សាខេត្ត និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា៖ ក្នុងនាមកូនចៅទាំងអស់គ្នា ចូលរួមក្នុងភាពក្រៀមក្រំ និងសូមលំឱនកាយវាចាចិត្ត គោរពព្រះវិញ្ញាណក្ខន្ធសម្តេចឪ សម្តេចតា សម្តេចតាទួត ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុត និងចងចាំជានិច្ច នូវព្រះរាជបូជនីយកិច្ចក្នុងការដឹកនាំទាមទារយកបាននូវឯករាជ្យជាតិ កិច្ចការពារ បូរណភាពទឹកដី និងការភិវឌ្ឍប្រទេសប្រកបដោយសុខសន្តិភាព ជូនជាតិ មាតុភូមិកម្ពុជា និងប្រជារាស្ត្រខ្មែរនៅទូទាំងប្រទេស ប្រកបដោយសេចក្តីសុខថ្លៃថ្នូរ ធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនជាៀងរហូតមកដល់បច្ចុប្បន្ននេះ។ ព្រះអង្គបានបូជាព្រះកាយ ចិត្តក្នុងបុព្វហេតុជាតិ មាតុភូមិកម្ពុជា ទទួលបាននូវសេរីភាព និងការបង្រួបបង្រួមជាតិតែមួយ ធ្ធ្វើឱ្យប្រទេសកម្ពុជាមានឈ្មោះល្បីល្បាញក្នុងឆាកអន្តរជាតិរហូតដល់សព្វថ្ងៃនេះ។
ឯកឧត្តមបានបន្តថា ការបាត់បង់ព្រះរាជវត្តមានដ៏ឧត្តុង្គឧត្តមនៃព្រះអង្គ សម្តេចព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិខ្មែរ គឺជាការបាត់បង់ព្រះមហាក្សត្រខ្មែរដ៏មហាឆ្នើម ដែលជានិច្ចកាល ទ្រង់បានបំពេញព្រះរាជបូជនីយកិច្ច ដើម្បីឯករាជ្យ បូរណ ភាពទឹកដី និងឯកភាពជាតិខ្មែរ ប្រកបដោយព្រះបញ្ញាញាណភ្លឺថ្លា វៀងវៃគ្រប់កាលៈទេសៈ។ ថ្វីបើ បានឃ្លាតឆ្ងាយទៅហើយក៍ពិតមែន ប៉ុន្តែព្រះរាជលំអាន ព្រះវីរគំរូដ៏ឆ្នើមលើគ្រប់វិស័យរបស់ព្រះអង្គសម្តេចឪ សម្តេចតា ជាអម្ចាស់ទ្រង់ស្ថិតនៅជានិច្ចក្នុងមនសិការ និងឆន្ទៈរបស់យើងខ្ញុំ ទាំងអស់គ្នាដែល ជាកូនចៅ ចៅទួតព្រះអង្គ ពិតជានៅគង់វង្សស្ថិតស្ថេរជាអមតៈរៀងរហូត ដែលមិនអាចមាន ថ្ងៃណាបំភ្លេចបានឡើយ ។ នៅក្នុងឱកាសនោះគណអធិបតីបានប្រគេនចង្ហាន់ ទេយ្យទាន ដល់ព្រះដង្ឃចំនួន៩អង្គ ដើម្បីឧទ្ទិសថ្វាយព្រះរាជកុសល្យ ដល់ព្រះវិញ្ញាណក្ខ័ន្ធព្រះបរមរតនកោដ្ឋិ ផងដែរ ៕ កាំង ហុងវាស្នា















-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា