ព័ត៌មាន
សម្ដេចធិបតី ហ៊ុន ម៉ាណែត ព្រមានចាត់វិធានការច្បាប់ចំពោះអ្នកក្លែងឯកសារកាត់ឆ្វៀលដីរដ្ឋ
ក្នុងឱកាស អញ្ជើញជាអធិបតី ពិធីអបអរសាទរខួបអនុស្សាវរីយ៣០ឆ្នាំ នៃថ្ងៃបង្កើតកងពលតូចលេខ៧០ (១៥ តុលា ១៩៩៤-១៥ តុលា ២០២៤) នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានព្រមានថា អ្នកដែលក្លែងឯកសារកាត់ឆ្វៀលដីរដ្ឋនឹងត្រូវប្រឈមជាមួយផ្លូវច្បាប់។

សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា ចាប់តាំងពីសម្ដេចឡើងកាន់តំណែងជានាយករដ្ឋមន្រ្ដី សម្ដេចមិនងាយសម្រេចឱ្យធ្វើការកាត់ឆ្វៀលដីរបស់រដ្ឋឱ្យបុគ្គលណាមួយនោះទេ ខណៈបច្ចុប្បន្នសម្ដេចកំពុងបញ្ជាឱ្យរដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ចុះពិនិត្យវាស់វែងជាក់ស្ដែងករណីមានការស្នើសុំកាត់ឆ្វៀលដីរបស់រដ្ឋ។
ក្នុងឱកាសនោះសម្ដេចធិបតីនាយករដ្ឋមន្រ្ដី ក៏បន្តណែនាំដល់មន្រ្ដីរាជការ និងកងកម្លាំងទាំងអស់កុំឱ្យមានជាប់ពាក់ព័ន្ធនឹងករណីរំលោភបពានដីរដ្ឋ បើមិនដូច្នេះទេនឹងប្រឈមមុខចំពោះផ្លូវច្បាប់។
សម្ដេចក៏បានបញ្ជាឱ្យកងទ័ព និងកងកម្លាំងត្រូវចូលរួមយុទ្ធប្រឆាំងការកាប់ទន្រ្ទាន រុករានធនធានធម្មជាតិ ដីរដ្ឋ ខណៈបច្ចុប្បន្នប្រទេសកម្ពុជាមានសន្ដិភាព កងទ័ព និងកងកម្លាំងទាំងអស់មិនមានតម្រូវការទៅធ្វើសង្គ្រាមទេ ប៉ុន្ដែមានភារកិច្ចចូលរួមថែរក្សាធនធានធម្មជាតិរបស់រដ្ឋឱ្យបានគង់វង្ស។
សូមជម្រាបថា ទាក់ទងនឹងករណីកាត់ឆ្វៀលដីរដ្ឋនេះ កាលពីអាណត្តិមុន ក្រោមការដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បញ្ជាឱ្យកាត់ឆ្វៀលដីជូនពលរដ្ឋ រស់ជាក់ស្ដែងនៅក្នុងតំបន់អភិរក្ស និងតំបន់ការពារធម្មជាតិផ្សេងៗរបស់រដ្ឋ។ រហូតមកដល់អាណត្តិទី៧នេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបន្តអនុវត្តគោនយោបាយកាត់ឆ្វៀលដី រដ្ឋជូនប្រជាពលរដ្ឋដែលខ្វះដីជាក់ស្ដែង ប៉ុន្ដែសម្ដេចធិបតីក៏បានដាក់បទបញ្ជាដាច់ណាត់ ចាត់វិធានការចំពោះបុគ្គល ឬមន្រ្ដីរាជការណា ដែលពាក់ព័ន្ធទៅនឹងការរំលោភទន្រ្ទានដីរដ្ឋផងដែរ៕
អត្ថបទ៖ វ៉ន ដារ៉ា
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា