ព័ត៌មាន
សម្តេចធិបតី ណែនាំដល់ប្រមុខការពារជាតិកម្ពុជា ត្រូវតាមដានជាប្រចាំចំពោះកងទ័ពមួកខៀវ កំពុងប្រតិបត្តិការនៅក្រៅប្រទេស
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ធ្វើការណែនាំដល់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី ក្រសួងការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ទៀ សីហា ត្រូវធ្វើការតាមដាន និងទាក់ទងជាប់ជាប្រចាំថ្ងៃចំពោះកងទ័ពមួកខៀវកម្ពុជា ដែលកំពុងបំពេញបេសកកម្មនៅក្រៅប្រទេស ក្រោមឆត្រអង្គការសហប្រជាជាតិ ជាពិសេសគឺប្រទេសដែលកំពុងមានសង្រ្គាមនាពេលនេះតែម្តង។

ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីភាពខួបអនុស្សាវរីយ៍លើកទី៣០ឆ្នាំ នៃការបង្កើតកងពលតូចលេខ៧០(១៥ តុលា ១៩៩៤ – ១៥ តុលា ឆ្នាំ ២០២៤)នេះ សម្តេចធិបតី នាយឧត្តមសេនីយ៍ផ្កាយ មាសបួន ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា សម្តេចតែងតែធ្វើការទាក់ទងជាប្រចាំជាមួយកង ទ័ពមួកខៀវរបស់កម្ពុជា ដែលកំពុងឈរជើងនៅក្រៅប្រទេស ជាពិសេសគឺនៅប្រទេសលីបង់តែម្តង ដើម្បីចង់ដឹងអំពីស្ថានការណ៍ ជាក់ស្តែងនៅទីនោះ ខណៈសង្រ្គាមនៅប្រទេសនេះ បានកំពុងផ្ទុឡើងជារៀងរាល់ថ្ងៃនោះ។
ដោយមានការព្រួយបារម្ភអំពីសុវត្ថិភាពរបស់កងទ័ពមួកខៀវកម្ពុជា ដែលកំពុងប្រតិបត្តិការនៅ ក្រៅប្រទេសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំបន្ថែមទៀតដល់ប្រមុខការពារជាតិកម្ពុជាត្រូវ តែតាមដានស្ថានការណ៍ឲ្យជាប់ជាប្រចាំចំពោះសង្រ្គាមនៅប្រទេសមួយចំនួន ដែលមានកងទ័ពមួកខៀវ របស់កម្ពុជាដែលកំពុងបេសកកម្មនោះ។
ជាមួយគ្នានោះដែរសម្តេចធិបតី នាយករដ្ឋមន្រ្តី នៃកម្ពុជាក៏បានប្រកាសដោយ សម្រេចកែសម្រួលសមាសភាពរបស់គណៈកម្មាធិការជាតិបញ្ជូនកងកម្លាំងរក្សាសន្តិភាព ទៅក្រៅប្រទេសក្រោមឆត្រអង្គការសហប្រជាជាតិ ពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិឲ្យមកក្រសួងការពារជាតិកម្ពុជា ជាអ្នកដឹកនាំវិញផងដែរ៕អត្ថបទបាន ចក់
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា