ព័ត៌មាន
កម្ពុជានាំចេញអង្ករក្នុងរយៈពេល ៩ខែ មានទំហំទឹកប្រាក់ជាង ៣៣៥ លានដុល្លារអាមេរិក
កម្ពុជានាំចេញអង្ករ នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៤, មានបរិមាណសរុបប្រមាណជាង ៤៤ ម៉ឺនតោន គិតជាទឹកប្រាក់មាន ចំនួនជាង ៣៣៥ លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះបើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ មានការធ្លាក់ចុះបន្តិចបន្តួច។
ទាក់ទិននិងការនាំចេញអង្ករនេះ, បើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បង្ហាញឱ្យដឹងថា នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៤ កម្ពុជាបាននាំចេញអង្ករ មានបរិមាណប្រមាណជាង ៤៤ ម៉ឺនតោន តាមរយៈនៃការនាំចេញអង្ករ ចំនួន ៥៤ ក្រុមហ៊ុន ទៅកាន់ប្រទេសគោលដៅសំខាន់ចំនួន ៦៥ ដែលក្នុងនោះការនាំចេញទៅបណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ មានបរិមាណ អង្ករចំនួនជាង ២២ ម៉ឺនតោន គិតជាទឹកប្រាក់ជាង ១៨៦ លានដុល្លារសហរដ្ឋអាមេរិក, ប្រទេសចិន រួមទាំងហុងកុង និងម៉ាកាវ ជាង ៨១ ពាន់តោន មានទឹកប្រាក់ជាង ៥២ លានដុល្លារសហរដ្ឋអាមេរិក។
ចំណែកការនាំចេញប្រទេសក្នុងអាស៊ាន ចំនួន ៧ ប្រទេស រួមទាំងទីម័រខាងកើត មានបរិមាណសរុបជាង ៨៦ ពាន់តោន គិតជាទឹកប្រាក់ចំនួន ៥២ លានដុល្លារសហរដ្ឋអាមេរិក, ក្រៅពីនេះកម្ពុជាក៏បាននាំចេញទៅកាន់គោលដៅ ២៩ ប្រទេសផ្សេងទៀត រួមមាន៖ អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាី ញ៉ូហ្សេឡែនជាដើម គិតជាបរិមាណសរុបមានចំនួនជិត ៥០ ពាន់តោន មានទឹកប្រាក់ជាង ៤៣ លានដុល្លារសហរដ្ឋអាមេរិក។ ចំពោះប្រភេទអង្ករដែលបាននាំចេញមាន៖ អង្ករក្រអូបចំនួន ៧២ ភាគរយ ប្រភេទអង្ករស ធម្មតាជាង ២២ ភាគរយ អង្ករចំហ៊ុយជាង ៣ ភាគរយ អង្ករសរីរាង្គជិត ២ ភាគរយ និងរួមមានអង្ករផ្សេងៗទៀត។
ដោយឡែកការនាំចេញស្រូវវិញ, នៅក្នុងរយៈពេល ៩ ខែ នេះដែរ កម្ពុជាបាននាំចេញស្រូវ ជាប្រភេទស្រូវសើម មានបរិមាណ សរុបជាង ៣,៣ លានតោន គិតជាទឹកប្រាក់ប៉ាន់ស្មាន មានចំនួនប្រមាណជាង ១ ពាន់លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះចំនួន ៨៦ ភាគរយ បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច។
សូមបញ្ជាក់ថា នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៣ កន្លងមកនេះ បើតាមរបាយការណ៍អគ្គនាយកដ្ឋានកសិកម្ម, កម្ពុជាបាននាំ ចេញអង្ករមានបរិមាណសរុបជាង ៤៥ ម៉ឺនតោន ទៅកាន់ប្រទេសគោលដៅចំនួន ៧១ គិតជាទឹកប្រាក់មានចំនួនជាង ៣៩៤ លាន ដុល្លារអាមេរិក៕ អត្ថបទ៖ សុន រ៉ាឌី


-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា