ព័ត៌មាន
រដ្ឋសភាកម្ពុជាចូលរួមនៅក្នុងកិច្ចប្រជុំ APF និងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ស្តីពីសន្តិភាព និងសន្តិសុខអន្តរជាតិ
ក្រុងហ្សឺណែវ៖ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិត សម តារា អនុប្រធានគណៈកម្មការទី១ នៃរដ្ឋសភា និងលោកជំទាវ ខេង សំវ៉ាដា អនុប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា បានអញ្ជើញចូលរួមកិច្ចប្រជុំរបស់គណៈកម្មការអចិន្ត្រៃយ៍ ស្តីពីសន្តិភាព និងសន្តិសុខអន្តរជាតិ នៃសហភាពអន្តរសភា (IPU149th) និងកិច្ចប្រជុំ «ក្រុមសភានិយាយភាសាបារំាងAPF» ដែលមានសមាជិកចំនួន៣០នាក់ មកពី២០ប្រទេសអញ្ជើញចូលរួម។

កិច្ចប្រជុំ APF បានពិភាក្សាអំពីសារៈសំខាន់នៃការទូតសភា ការថយចុះនៃការប្រើប្រាស់ភាសាបារាំង និងឥទ្ធិពលនៃបញ្ញាសប្បនិម្មិតមកលើប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសដែលមានការអភិវឌ្ឍតិចតួច។ ជាមួយគ្នានេះ ប្រទេសវៀតណាមក៏បានលើកឡើងពីការត្រៀមរៀបចំកិច្ចប្រជុំរបស់ «ក្រុមសភានិយាយភាសាបារំាង APF» ដែលគ្រោងនឹងធ្វើឡើងន ខែមករា ឆ្នាំ២០២៥ ខាងមុខនេះផងដែរ។

ចំណែកឯ នៅក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ ស្តីពីសន្តិភាព និងសន្តិសុខអន្តរជាតិ នៃសហភាពអន្តរសភា ឯកឧត្ដមបណ្ឌិត សម តារា បានធ្វើបទអន្តរាគមន៍លើប្រធានបទស្តីអំពី “តួនាទីសភាពាក់ព័ន្ធនឹងសន្តិសុខនុយក្លេអ៊ែរ” ដោយឯកឧត្តម បានលើកឡើងពីបញ្ហាប្រឈមនៃការគំរាមកំហែងឥទ្ធិពលនុយក្លេអ៊ែរ ប៉ះពាល់មកលើពិភពលោក។ ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែង និងតួនាទីសំខាន់របស់សមាជិកសភា ក្នុងការអនុម័តច្បាប់ ហើយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានចុះហត្ថលេខា ផ្តល់សច្ចាប័នលើលិខិតូបករណ៍/ច្បាប់អន្តរជាតិ និងអនុសញ្ញាអន្តរជាតិជាច្រើន ដើម្បីគាំទ្រយ៉ាងពេញទំហឹង ហាមឃាត់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ និងអាវុធប្រល័យលោក ដើម្បីចូលរួមក្នុងការធានាបានសុវត្ថិភាព សន្តិសុខ និងការការពារប្រជាពលរដ្ឋទាំងក្នុងតំបន់ និងពិភពលោក៕



-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា