ព័ត៌មាន
សហរដ្ឋអាមេរិកព្រួយបារម្ភចំពោះរបាយការណ៍ ទាហានកូរ៉េខាងជើងកំពុងប្រយុទ្ធដើម្បីរុស្ស៊ីនៅអ៊ុយក្រែន
អ្នកនាំពាក្យសេតវិមានបាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា សហរដ្ឋអាមេរិក ព្រួយបារម្ភចំពោះរបាយការណ៍នានាដែលថាទាហានកូរ៉េខាងជើងកំពុងប្រយុទ្ធដើម្បីរុស្ស៊ីនៅអ៊ុយក្រែន។

លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky នៅសប្តាហ៍នេះដែរ បានចោទប្រកាន់កូរ៉េខាងជើងពីបទបញ្ជូនកងទ័ពទៅកាន់កងកម្លាំងប្រដាប់អាវុធរបស់រុស្ស៊ី ដោយនិយាយថា ទីភ្នាក់ងារចារកម្មរបស់លោកបានរាយការណ៍ឲ្យរូបលោកអំពីការចូលរួមពិតប្រាកដរបស់កូរ៉េខាងជើងក្នុងសង្គ្រាមនៅអ៊ុយក្រែន។ ម្ដងហើយម្ដងទៀត វិមានក្រឹមឡាំង តែងតែច្រានចោលការចោទប្រកាន់នេះថាជាព័ត៌មានក្លែងក្លាយ ។

ចំណែកអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក ហ្សង់ សាវីត (Sean Savett) បាននិយាយថា ប្រសិនបើការចូលរួមរបស់ទាហានកូរ៉េខាងជើងនៅអ៊ុយក្រែនជាការពិតមែននោះ នឹងបង្ហាញពីការកើនឡើងគួរឱ្យកតសម្គាល់នៅក្នុងទំនាក់ទំនងការពារជាតិកូរ៉េខាងជើង និងរុស្ស៊ី។

លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទង្វើបែបនេះក៏នឹងបង្ហាញពីកម្រិតថ្មីនៃភាពអស់សង្ឃឹមសម្រាប់ប្រទេសរុស្ស៊ីផងដែរ ខណៈប្រទេសនេះបន្តខាតបង់យ៉ាងច្រើននៅលើសមរភូមិ សង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន” ។

ក្រុងវ៉ាស៊ីនតោននិយាយថា កូរ៉េខាងជើងបានផ្គត់ផ្គង់មីស៊ីលផ្លោង និងគ្រាប់រំសេវឲ្យទៅរុស្ស៊ី។ ទីក្រុងមូស្គូ និងក្រុងព្យុងយ៉ាង បានបដិសការផ្ដល់សព្វាវុធ ប៉ុន្តែបានប្ដេជ្ញាជំរុញទំនាក់ទំនងយោធា ដែលអាចរួមមានទាំងការធ្វើសមយុទ្ធរួមគ្នាផងដែរ៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា