ព័ត៌មាន
មន្រ្តី NEA និងយុវជនស្ម័គ្រចិត្ត បន្តចុះផ្សព្វផ្សាយឱកាសការងារតាមគ្រឹះស្ថានសិក្សានៅរាជធានីភ្នំពេញ
គិតរហូតមកទល់បច្ចុប្បន្ននេះ មជ្ឈមណ្ឌលការងារចល័តរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តចុះផ្សព្វផ្សាយឱកាសការងារនៅតាមសាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សានានា ដើម្បីផ្តល់ព័ត៌មានទីផ្សារការងារឲ្យកាន់តែខិតជិតដល់យុវជន និងអ្នកស្វែងរកការងារ ដើម្បីបង្កើនលទ្ធភាព នៃការទទួលបានការងារកាន់តែឆាប់រហ័ស។
ក្នុងបទសម្ភាសន៍ជាមួយ លោក ជិន ខិ អនុប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៅព្រឹកថ្ងៃទី១៦ តុលា ឆ្នាំ២០២៤នេះ លោកបានឲ្យព័ត៌មាន ប៊ីធីវី ដឹងថា គិតចាប់ពីដើមឆ្នាំរហូតមកដល់ពេលនេះ ក្រុមមន្រ្តីរបស់ NEA ក៏ដូចជាយុវជនស្ម័គ្រចិត្តមកពីសហភាពសហព័ន្ធយុវជនកម្ពុជា នៅតែបន្តសហការគ្នាក្នុងការចុះផ្សព្វផ្សាយអំពីឱកាសការងារនៅតាមទីសាធារណៈ ក៏ដូចជាបណ្តាសាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សា ដោយកត់សម្គាល់ឃើញថា មានការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់យុវជន សិស្ស និស្សិត និងអ្នកកំពុងស្វែងរកការងារល្អធ្វើ។
លោកបានឲ្យដឹងថា ចំពោះកិច្ចសហការក្នុងការផ្សព្វផ្សាយនេះដែរ ក្រៅពីនេះក៏មានកិច្ចសហការជាមួយបណ្តាសាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សាចំនួនជាង២០ ហើយក៏កត់សម្គាល់ឃើញទៀតថា មានក្រុមហ៊ុនជាច្រើនផ្សេងៗទៀត បានស្នើសុំកិច្ចសហការជាមួយ NEA ដើម្បីបង្ហាញអំពីតម្រូវការកម្លាំងពលកម្មគ្រប់វិស័យ និងគ្រប់មុខតំណែងផងដែរ។
កំពុងបំពេញការងារផ្សព្វផ្សាយនេះ យុវជនស្ម័គ្រចិត្តចំនួន ២នាក់ គឺកញ្ញា ស៊ គីមឡាំង និងកញ្ញា យាន ស្រីនីន បានលើកឡើងថា ការចូលរួមដោយស្ម័គ្រចិត្តនេះ ពិតជាមានការសប្បាយចិត្ត ទោះពេលខ្លះជួបការលំបាកក្តី ប៉ុន្តែជាការងារសង្គមមួយដ៏ល្អ ដែលចាំបាច់ និងទាមទាឲ្យធ្វើការចែករំលែកនូវព័ត៌មានល្អៗ ជាពិសេសការផ្តល់ព័ត៌មានត្រឹមត្រូវ ច្បាស់លាស់ ពិតប្រាកដជូនដល់យុវជនទាំងឡាយដែលមមាញឹកក្នុងការសិក្សា និងអ្នកពុំទាន់ទទួលបានព័ត៌មានជាក់លាក់អំពីទីផ្សារការងារ ដែលកំពុងមានតម្រូវការជាច្រើនវិស័យ។
ក្រៅពីការងារផ្សព្វផ្សាយខាងលើនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏មានរៀបចំជាវេទិកាការងារ ពិព័រណ៍ការងារ និងកិច្ចសម្ភាសការងារជាប្រចាំ ដើម្បីបង្កើតជាកន្លែងជួបជុំគ្នាដោយងាយស្រួល រវាងអ្នកស្វែងរកការងារធ្វើ និងនិយោជកដែលកំពុងត្រូវការជ្រើសរើសបុគ្គលិក អាចពិភាក្សា និងស្វែងយល់អំពីតម្រូវការជំនាញនៅក្នុងទីផ្សារការងារ៕ អត្ថបទ៖ ឈិត បូរ៉ាវី





-
ព័ត៌មាន3 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន3 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន2 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន3 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន3 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន1 week agoសម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តស្រះចក បួងសួងសុំសេចក្តី សុខចម្រើនជូនប្រជាពលរដ្ឋខ្មែរនិងប្រទេសជាតិ
