ព័ត៌មាន
ក្រសួងសេដ្ឋកិច្ច ផ្តល់ការលើកទឹកចិត្តពន្ធដារដល់សហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាប
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្តល់ការលើកទឹកចិត្តពន្ធដារ ដល់សហគ្រាសក្នុងវិស័យទេសចរណ៍ នៅខេត្តសៀមរាប ស្របតាម វិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាល ដើម្បីជួយស្ដារវិស័យទេសចរណ៍ឱ្យបានល្អប្រសើរឡើងវិញ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញប្រកាស ស្តីពីការលើកទឹកចិត្តពន្ធដារ ចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍ នៅខេត្តសៀមរាប ដើម្បីជួយស្ដារវិស័យទេសចរណ៍ឱ្យបានល្អប្រសើរឡើងវិញ ដោយក្នុងងនោះអនុវត្តចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍ រួមមាន៖ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីពន្ធដារ និងមានសកម្មភាព អាជីវកម្មនៅខេត្តសៀមរាប។
ចំពោះការលើកទឹកចិត្តពន្ធដារវិស័យខាងលើនេះរួមមាន៖ លើកលែងការបង់ពន្ធអាករប្រចាំខែគ្រប់ប្រភេទ វៀរលែងតែអាករ លើតម្លៃបន្ថែម និងអាករលើការស្នាក់នៅ គិតចាប់ពីខែ កក្កដា ឆ្នាំ ២០២៤ រហូតដល់ដំណាច់ខែ មិថុនា ឆ្នាំ២០២៥ ។ លើកលែងពន្ធ លើប្រាក់ចំណូលប្រចាំឆ្នាំ ២០២៤ ។ ចំពោះប្រាក់រំដោះពន្ធលើប្រាក់ចំណូល ដែលសហគ្រាសបានបង់រួច នឹងត្រូវបានអនុញ្ញតជាឥណទានពន្ធ សម្រាប់កាត់កងជាមួយពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ២០២៥, និងមិនទទួលរងការធ្វើសវនកម្មពន្ធដារ សម្រាប់ការិយ- បរិច្ឆេទឆ្នាំ២០២៤។
ក្នុងអំឡុងពេលនៃការលើកទឹកចិត្តពន្ធដារដូចមានចែងខាងលើនេះ សហគ្រាសនៅតែមានកាតព្វកិច្ចរួមមាន៖ អ្នកជាប់ពន្ធ មធ្យម និងអ្នកជាប់ពន្ធធំ ត្រូវដាក់លិខិតប្រកាសពន្ធអាករដោយប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធអាជីវកម្មអនឡាញ (e-Filing) ជារៀងរាល់ខែ និងត្រូវដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ដោយប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការដាក់លិខិត ប្រកាសពន្ធ លើប្រាក់ចំណូលប្រចាំឆ្នាំ តាមអនឡាញ (Tol e-Filing) ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារ។ ដោយ ឡែកអ្នកជាប់ពន្ធតូច ត្រូវដាក់លិខិតប្រកាសពន្ធទៅតាមទម្រង់ ពេលវេលា និងទីកន្លែងដែលកំណត់ដោយរដ្ឋបាលសារពើពន្ធ ឬអាច ដាក់លិខិតប្រកាសពន្ធ តាមរយៈកម្មវិធីប្រកាសពន្ធអាជីវកម្ម សម្រាប់អ្នកជាប់ពន្ធតូច (GDT Tax Prefiling App)។ អ្នកជាប់ពន្ធ ត្រូវ កាន់កត់ត្រា និងថែរក្សាឯកសារបញ្ចិកាគណនេយ្យ និងព័ត៌មានដែលទាក់ទិននឹងសកម្មភាពអាជីវកម្ម ស្របតាមច្បាប់ និងលិខិតបទ- ដ្ឋានគតិយុត្តស្ដីពីពន្ធដារ៕ អត្ថបទ៖ សុន រ៉ាឌី



-
ព័ត៌មាន3 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន3 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន2 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន3 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន6 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន3 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoសម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តស្រះចក បួងសួងសុំសេចក្តី សុខចម្រើនជូនប្រជាពលរដ្ឋខ្មែរនិងប្រទេសជាតិ