ព័ត៌មាន
ទេយ្យទាន និងថវិការសរុបជិត១ម៉ឺនដុល្លារ ត្រូវផ្តល់ជូនកាកបាទក្រហមខណ្ឌបឹងកេងកង សម្រាប់យកទៅធ្វើទានសប្បុរសបន្ត
ភ្នំពេញ ៖ ដើម្បីចូលរួមចំណែកក្នុងកិច្ចការងារមនុស្សធម៌ក្នុងសង្គមជាតិ សម្តេចព្រះចៅអធិការវត្តលង្កាព្រះកុសុមារាម បានឧបត្ថម្ភទេយ្យទាន ទេយ្យវត្ថុ និងថវិកា សរុបជាទឹកប្រាក់ជិត១ម៉ឺនដុល្លារ ជូនដល់អាជ្ញាធរខណ្ឌ សម្រាប់ការយកទៅប្រើប្រាស់ជាទានសប្បុរសបន្ត ចែកជូនដល់ប្រជាពលរដ្ឋ ជាជនក្រីក្រ , ជនខ្វះខាតគ្មានទីជម្រក , ទុរគត៌ជន , ចាស់ជរាគ្មានទីពឹង និងប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិជាដើម ។
ពិធីប្រគល់-ទទួល ទេយ្យទាន ទេយ្យវត្ថុ និង ថវិកានេះ ធ្វើឡើងនៅវេលារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ នៅវត្តលង្កាព្រះកុសុមារាម ក្រោមវត្តមានដឹកនាំទទួលដោយឯកឧត្តមសុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង និងព្រះអធិបតិភាពប្រគល់ដោយសម្តេច ព្រះធម្មលិខិតបណ្ឌិត សៅ ចន្ទថុល្ល ព្រះចៅអធិការវត្តលង្កាព្រះកុសុមារាម ព្រមទាំងព្រះសង្ឃទាំងអស់នៅក្នុងវត្ត ។
លោកសុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង បានថ្លែងអំណអរគុណដល់ទឹកប្រទ័យរបស់សម្តេចចៅអធិការវត្ត ដែលជានិច្ចកាលតែងតែចូលរួមចំណែកកិច្ចការងារមនុស្សធម៍ជួយឧបត្ថម្ភទេយ្យទាន ទេយ្យវត្ថុ និងថវិកា ដល់អាជ្ញាធរខណ្ឌជាបន្តបន្ទាប់រហូតមក ។
ជំនួយ្តល់ឱ្យនៅពេលនេះ លោកអភិបាលខណ្ឌ សន្យាថានិងយកទៅប្រើប្រាស់ឱ្យចំទិសដៅ ពោលគឺត្រៀមបែងចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ដោយផ្ទាល់ ដោយមិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ ឬសាសនាអ្វីឡើយ ពោលគឺអនុវត្តឱ្យបានត្រឹមត្រូវតាមគោលការណែនាំរបស់កាកបាទប្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានដឹកនាំប្រកបដោយកត្តិបណ្ឌិតវៀងវៃ ហើយក៏ជាមាតាចិត្តធម៌របស់កម្ពុជា ដែលសម្តេចមានទឹកចិត្តសប្បុរសខ្ពស់ តែងគិតគូរពីសុខទុក្ខប្រជាជនក្នុងប្រទេសជាតិទាំងមូល គ្រប់កាលះទេសះ ។
សូមបញ្ជាក់ថា ទេយ្យទាន ទេយ្យវត្ថុ និងថវិការដែលកាកបាទក្រហមកម្ពុជាខណ្ឌបឹងកេងកងទទួលបាន រួមមាន ៖ អង្ករ ១តោន ទឹកក្រូច ៥០កេស , មីម៉ាម៉ា ៥កេសធំ , តែ ១១កេសធំ , ទឹកសុទ្ធ ៥០កេស , ទឹកដោះគោ ៧កេសធំ , ស្ករស ១០កេសធំ , សម្ភារៈផ្ទះបាយ ៣៧ឈុត បច្ច័យចំនួន ៤,០០០,០០០រៀល ដោយសរុបសម្ភារៈទាំងអស់ខាងលើ ជាបច្ច័យចំនួន ៣២,៤៧៦,០០០រៀល ៕ លីហេង















-
ព័ត៌មាន3 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន3 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន2 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន3 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន3 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន1 week agoសម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តស្រះចក បួងសួងសុំសេចក្តី សុខចម្រើនជូនប្រជាពលរដ្ឋខ្មែរនិងប្រទេសជាតិ