ព័ត៌មាន
សម្ដេចធិបតីណែនាំកីឡាករកីឡាការិនីចូលរួមបំផុសគុនខ្មែរ និងចងក្រងគុនខ្មែរទុកជាឯកសារ
ភ្នំពេញ ៖ ក្នុងឱកាសសកម្មភាពក្រៅផ្លូវការជួបជាមួយកីឡាករ កីឡាករិនីគុនខ្មែរ នារសៀលថ្ងទី១៦ ខែតុលា ឆ្នាំ ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានណែនាំដល់កីឡាករកីឡាការិនីចូលរួមបំផុសគុនខ្មែរឱ្យបានទូលំទូលាយ ចែករំលែកគុនខ្មែរជាមួយគ្នា និងរួមគ្នាចងក្រងគុនខ្មែរទុកជាឯកសារ។ ក្នុងគោលដៅ ចងក្រង ផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តលើវិស័យគុនខ្មែរ។
ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០២៤នេះ កម្ពុជានឹងបើក ព្រឹត្តិការណ៍កីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី»។ សម្ដេចធិបតីមានប្រសាសន៍ថា ព្រឹត្តិការណ៍កីឡាយុទ្ធគុនចម្រុះខ្មែរបុរាណលើកនេះ ជាការប្រកួតចម្រុះ ដោយមានការប្រកួតគុនខ្មែរចម្រុះចំនួន ៧ ប្រភេទយកមកប្រកួតជាមួយគ្នា។ សម្ដេចធីបតីបញ្ជាក់ថា គំនិតផ្ដួចផ្ដើមនៃការបង្កើតព្រឹត្តិការណ៍កីឡាយុទ្ធគុនចម្រុះខ្មែរបុរាណនេះ សម្ដេចបានគិតគូរឡើងរយៈពេល ៥-៦ ឆ្នាំមកហើយ ក្នុងគោលដៅធ្វើឡើងផ្សព្វផ្សាយពីគុនខ្មែរ។
ក្នុងឱកាសនោះសម្ដេចធិបតី ក៏បានថ្លែងអំរគុណដល់ក្រុមការងារ ដែលបានខិតខំរៀបចំ ព្រឹត្តិការណ៍កីឡាយុទ្ធគុនចម្រុះខ្មែរបុរាណនេះឡើងរហូតទទួលបានជោគជ័យ និងឈានទៅបើកជាផ្លូវការនៅថ្ងៃទី១៨ ខែតុលាខាងមុខនេះ។ ជាមួយគ្នានេះ សម្ដេចធិបតីក៏បានទទួលយកយោបល់ពីក្រុមកីឡាករ និងគ្រូកីឡា ក្នុងការពិនិត្យឡើងវិញចំពោះកីឡាចំបាប់របស់ខ្មែរ ជាពិសេសពិនិត្យលើប្រភេទកីឡាដែលនៅសេសសល់តាមបណ្ដាវត្តអារាមមួយចំនួនដើម្បីធ្វើការស្ដារឡើងវិញ។
សូមជម្រាបថា ព្រឹត្តិការណ៍កីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» នឹងត្រូវរៀបចំរៀងរាល់ឆ្នាំ ក្រោមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់ និងប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលរៀបចំឡើងក្រោមស្មារតី អភិរក្សដើម្បីអភិវឌ្ឍន៍ អភិវឌ្ឍដើម្បីអភិរក្ស “មរតកយុទ្ធគុនខ្មែរបុរាណ”។ សម្រាប់ពិធីបិទការប្រកួតលើកទី១ នាថ្ងៃទី២០ ខែតុលាខាងមុខ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក៕
អត្ថបទ៖ វ៉ន ដារ៉ា










-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា