ព័ត៌មាន
គណៈកម្មការទី៨ នៃរដ្ឋសភា ចុះសិក្សាស្វែងយល់ពីការអនុវត្តច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលនៅក្នុងខេត្តរតនគិរី ទាក់ទងវិស័យទាំង៤ ដែលគណៈកម្មការទទួលបន្ទុក
ដោយមានការអនុញ្ញាតពីសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី គណៈប្រតិភូរដ្ឋសភាគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី (គណៈកម្មការទី៨) ដឹកនាំដោយឯកឧត្តមបណ្ឌិត ឈុន ស៊ីរុន លេខាធិការតំណាងឱ្យគណៈកម្មការ បានជួបប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម សុខ រដ្ឋា សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី និងមានការអញ្ជើញចូលរួមពីឯកឧត្តម គិត ទ្រី តំណាងរាស្ត្រមណ្ឌលខេត្តរតនគិរី ព្រមទាំងប្រធានមន្ទីរជំនាញពាក់ព័ន្ធនឹងវិស័យរបស់គណៈកម្មការទទួលបន្ទុក នៅសាលាខេត្តរតនគីរី នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ។
ឯកឧត្តមបណ្ឌិត ឈុន ស៊ីរុន បានលើកឡើងថា យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ផ្តោតសំខាន់ទៅលើកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅលើកកម្ពស់កម្រិត ជីវភាព និងសុខុមាលភាពប្រជាជន ជាពិសេសការោះស្រាយបញ្ហាពាក់ព័ន្ធនឹងប្រសិទ្ធភាពនៃអភិបាលកិច្ច, ស្ថាប័ន និង យុត្តិធម៌សង្គម ព្រមទាំងការពង្រឹងភាពស្អាតស្អំ និងគុណភាពសេវាសាធារណៈ។ ដូច្នេះ ការពង្រឹងសេវាសុខភាពគ្របដណ្តប់ជាសកល តាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកត្រូវបន្តលើកកម្ពស់ និងធ្វើការអភិវឌ្ឍ ព្រមទាំងសហការកសាងភាពជាដៃគូរជាមួយសុខាភិបាលឯកជនឱ្យទទួលបានប្រសិទ្ធភាពខ្ពស់និងទាន់ពេលវេលា។
ក្នុងឱកាសនោះដែរឯកឧត្ដម ញ៉ែម សំអឿន អភិបាលខេត្តបានជម្រាបជូនគណៈប្រតិភូពីវឌ្ឍនភាពការងាររបស់ខេត្តនាពេលកន្លងមក និងលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងព្រមទាំងបញ្ហាប្រឈមផ្សេងៗ រួមមាន (១) ការកើនឡើងនៃជំងឺមិនឆ្លង និងជំងឺផ្សេងៗទៀត ដែលប្រជាពលរដ្ឋទទួលទានអាហារមិនប្រុងប្រយ័ត្ន ខ្វះអនាម័យ ព្រមទាំងជំរុញឱ្យខេត្តប្រើវិធីសាស្ត្រដោះស្រាយជាច្រើនដើម្បីជួយប្រជាពលរដ្ឋ (២) ការចុះឈ្មោះចូលរៀនជំនាញ និងវិធីសាស្ត្រថ្មីៗទាក់ទាញឱ្យយុវជនមករៀនជំនាញនៅសាលាពហុបច្ចេកទេសខេត្តរតនគិរី និងផ្សព្វផ្សាយពីសារៈប្រយោជន៍ដល់សហគមន៍ (៣) ការផ្សព្វផ្សាយពីអត្ថប្រយោជន៍ការប្រើប្រាស់បណ្ណ ប.ស.ស ដល់កម្មករ កម្មការិនី ដែលជាប្រយោជន៍របស់កម្មករទាំងអស់នោះទទួលបានសេវាសុខភាពដោយមិនគិតថ្លៃ (៤) ពង្រឹងសេវាសង្គមកិច្ច ដោយបានបើកប្រាក់គោលនយោបាយជូនជនពិការក្រីក្រ នៅតាមសហគមន៍ និងបានចែកស្បៀងជូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ នៅតាមសមាគមន៍ និងវិធីសាស្ត្រជួយទ្រទ្រង់ដល់សមាគមន៍មនុស្សចាស់ និង(៥)ពង្រឹងការលើកកម្ពស់សមត្ថភាពស្រ្តី តាមរយៈការបង្កើតឱកាសឱ្យស្ត្រីក្រីក្រ ស្ត្រីមេម៉ាយគ្មានទីពឹងនិងក្មេងស្រីបោះបង់ការសិក្សាចូលរៀនវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈច្រើនផ្នែកបន្ថែមទៀត។ ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្ត បានលើកយកបញ្ហាប្រឈមមួយចំនួនដែលខេត្តបានជួបប្រទះ រួមមានកង្វះខាតបច្ចេកទេស និងសម្ភារៈបរិក្ខាពេទ្យ ការប្រើប្រាស់ទឹកស្អាតនៅមានកម្រិតនិងខ្វះអនាម័យរបស់ប្រជាពលរដ្ឋបណ្តាលឱ្យមានជំងឺឆ្លង ខ្វះអាគារព្យាបាលជំងឺ ខ្វះធនធានមនុស្សដែលមានជំនាញក្នុងការឆ្លើយតបទៅនឹងតម្រូវការទីផ្សារឱ្យបានទាន់ពេលវេលា បញ្ហាប្រជាពលរដ្ឋធ្វើចំណាកស្រុកច្រើន និងការយល់ដឹងនៅតាមសហគមន៍នៅមានកម្រិត ។
ឯកឧត្តមបណ្ឌិត ឈុន ស៊ីរុន បានកោតសរសើរដល់អាជ្ញាធរខេត្ត ដែលខិតខំបំពេញភារកិច្ចជូនប្រជាពលរដ្ឋឱ្យស្របតាមគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ និងពង្រឹងកម្មវិធីជាតិ ជំនួយសង្គមជួយដល់ជនក្រីក្រ និងជនងាយរងហានិភ័យទាន់ពេលវេលា។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតក៏បានលើកទឹកចិត្ត ឱ្យពង្រឹងបន្ថែមទៀតនូវជំនាញស្របទៅតាមទីផ្សារការងារ និងទំនាក់ទំនងជាមួយវិស័យឯកជន ស្វែងរកការងារជូនដល់សិស្សគ្រប់រូប ដែលបានរៀនចប់ មានចំណេះ ជំនាញ ស្របតាមពាក្យស្លោក “រៀនឱ្យចេះ រៀនឱ្យចប់ និងមានការងារធ្វើ” ដើម្បីឱ្យក្លាយជាកម្មករជំនាញ ទទួលបានប្រាក់ខែខ្ពស់ ។
ឯកឧត្តមបណ្ឌិត ស្នើសុំឱ្យអាជ្ញាធរខេត្ត លើកទឹកចិត្តដល់គណៈទ្រទ្រង់សុខភាពភូមិឱ្យខិតខំផ្សព្វផ្សាយពីសេវាបង្ការជំងឺមិនឆ្លង ជូនប្រជាពលរដ្ឋឱ្យបានយល់ដឹងពីការថែទាំសុខភាព ដោយធ្វើលំហាត់ប្រាណជាប្រចាំ និងទទួលទានម្ហូបអាហារដែលមានជាតិស្ករតិច អំបិលតិច ខ្លាញ់តិចជាដើម។ ឯកឧត្តមបានបន្ថែមថា ដោយពិនិត្យឃើញថាជំងឺមិនឆ្លង ជាឃាតករលាក់មុខដ៏កាចសាហាវ ដូច្នេះឯកឧត្តមបណ្ឌិតស្នើសុំឱ្យខេត្តបង្កើតវីដេអូអប់រំខ្លីៗទាក់ទងនឹងជំងឺមិនឆ្លង សម្រាប់ចាក់ផ្សាយតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកខេត្ត ជូនដល់ប្រជាពលរដ្ឋមកទទួលសេវា ព្រមទាំងស្នើឱ្យមន្ទីរកិច្ចការនារី និងមន្ទីរការងារចូលរួមសហការគ្នា ចុះផ្សព្វផ្សាយទៅដល់ផ្ទះបងប្អូនប្រជាពលរដ្ឋ យុវជន ក្រីក្រ ងាយរងហានិភ័យ ពិសេសឱ្យដល់បងប្អូនជនជាតិភាគតិចនៅតាមភូមិឃុំ និងស្នើឱ្យមកបងប្អុនប្រជាពលរដ្ឋចូលរៀននៅសាលាបណ្ដុះបណ្ដាលពហុបច្ចេកទេសខេត្តឱ្យបានច្រើន ដើម្បីក្លាយជាកម្មករជំនាញ។ ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត បានកោតសរសើរដល់អាជ្ញាធរខេត្ត ដែលបានដកផ្លាកផ្សព្វផ្សាយគ្រឿងស្រវឹង និងភេសជ្ជៈផ្អែមនៅតាមដងផ្លូវនៅក្នុងខេត្តផងដែរ ៕

-
PR NEWS1 week ago
តែមួយ និង ដំបូងគេនៅកម្ពុជា! កម្មវិធី Idol Make Up Battle មកដល់ហើយ
-
ព័ត៌មាន1 week ago
ជនសង្ស័យគ្រឿងញៀន០៨នាក់ ជាមុខសញ្ញាលួចឆក់ប្លន់បង្កអសន្តិសុខ ក្នុងមូលដ្ឋានត្រូវ នគរបាលឃាត់ខ្លួន
-
ព័ត៌មាន1 week ago
សម្តេចតេជោ មានការភ្ញាក់ផ្អើលក្រោយគេចោទប្រកាន់កម្ពុជាថា ជាកន្លែងឋានសួគ៍លោកិយនៃការឆបោកល្បែងតាមអនឡាញ
-
ព័ត៌មាន3 days ago
ឧបនាយករដ្ឋមន្ត្រី ទៀ សីហា÷ កងទ័ព២រូប ពលីនៅប្រទេសស៊ូដង់ខាងត្បូង
-
ព័ត៌មាន1 week ago
សម្ដេចធិបតី៖ ប្រទេសជាតិមួយអាចកសាងរីកចម្រើនទៅបាន គឺត្រូវមានមូលធនមនុស្សរឹងមាំ
-
ព័ត៌មាន1 week ago
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនំគណៈប្រតិភូធ្វើមាតុភូមិនិវត្តន៍
-
ព័ត៌មាន7 days ago
ក្រុមហ៊ុនទឹកស្អាតអានកូក្រុងកំពង់ឆ្នាំង បន្តកាយដីចេញ ក្រោមការត្រួតពិនិត្យពីក្រសួងធនធានទឹក
-
ព័ត៌មាន6 days ago
នាយឧត្តមសេនីយ៍ ស ថេត ជំរុញដល់កងអង្គរក្សប្តេជ្ញាចិត្តរក្សាខឿនការពារជាតិ សន្តិភាព ស្ថិរភាពសង្គម