ព័ត៌មាន
ចិន ចោទនាវានេសាទជប៉ុន ថាបានចូលក្នុងដែនទឹករបស់ខ្លួនដោយខុសច្បាប់
ឆ្មាំល្បាតឆ្នេររបស់ប្រទេសចិន បាននិយាយថា នាវានេសាទជប៉ុនមួយគ្រឿង “បានចូលដោយខុសច្បាប់” ទៅក្នុងដែនទឹករបស់ចិន នៅជុំវិញកោះ តាវយូ (Diaoyu) កាលពីថ្ងៃទី១៥-១៦ ខែតុលា ហើយត្រូវបានព្រមានឱ្យចាកចេញ។ អ្នកនាំពាក្យឆ្មាំល្បាតឆ្នេរ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងជំរុញឱ្យភាគីជប៉ុន បញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពខុសច្បាប់នៅក្នុងដែនទឹកទាំងនេះ”។

ឆ្មាំល្បាតឆ្នេរបន្ថែមថា ខ្លួននឹងបន្តអនុវត្តការការពារសិទ្ធិដែនសមុទ្រ និងសកម្មភាពអនុវត្តច្បាប់នៅក្នុងដែនទឹកដែលស្ថិតនៅក្រោមយុត្តាធិការរបស់ខ្លួន។ ប្រទេសជប៉ុន បានច្រានចោលការអះអាងសិទ្ធិរបស់ចិន ចំពោះប្រជុំកោះនេះ ហើយក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ប្រទេសទាំងពីរមានការប្រឈមមុខដាក់គ្នាជាច្រើននៅក្នុងដែនទឹក។

កាលពីខែមិថុនា ជប៉ុនបានធ្វើការតវ៉ាប្រឆាំងនឹងទី្រុងប៉េកាំង បន្ទាប់ពីខ្លួនបាននិយាយថា នាវាចិន ដែលហាក់ដូចជាផ្ទុកកាណុងបាញ់ទឹក បានចូលដែនទឹករបស់ខ្លួនក្នុងសមុទ្រចិនខាងកើត ជុំវិញប្រជុំកោះជម្លោះនោះ ដែលទីក្រុងតូក្យូហៅថា សិនកាគុ (Senkaku) និងទីក្រុងប៉េកាំង ហៅថា តាវយូ (Diaoyu)។

ប៉ុន្មានសប្តាហ៍ក្រោយមក ជប៉ុនបានតវ៉ាមួយផ្សេងទៀត បន្ទាប់ពីនាវាស្ទាបស្ទង់ដែនទឹករបស់ចិនមួយគ្រឿងបានចូលដែនទឹករបស់ជប៉ុន។ ការកើនឡើងនៃសកម្មភាពយោធារបស់ចិន នៅជិតប្រទេសជប៉ុន និងជុំវិញកោះតៃវ៉ាន់ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ក៏បានបង្កឱ្យមានក្ដីបារម្ភយ៉ាងខ្លាំងនៅក្នុងទីក្រុងតូក្យូ៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា