ព័ត៌មាន
អភិបាលក្រុងនៅលីបង់ ស្ថិតក្នុងចំណោមមនុស្ស១៦នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល
ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានបំផ្លាញទីស្នាក់ការកណ្តាលសាលាក្រុង ក្នុងទីក្រុងធំមួយនៅភាគខាងត្បូងប្រទេសលីបង់ កាលពីថ្ងៃពុធ ដោយបានសម្លាប់មនុស្ស១៦នាក់ រួមទាំងអភិបាលក្រុង ក្នុងការវាយប្រហារធំបំផុតលើអគាររដ្ឋរបស់ប្រទេសលីបង់ ចាប់តាំងពីយុទ្ធនាការតាមអាកាសរបស់អ៊ីស្រាអែល ចាប់ផ្តើម។

មន្ត្រីលីបង់ បានថ្កោលទោសការវាយប្រហារនេះ ដែលបានធ្វើឱ្យមនុស្សជាង៥០នាក់ផ្សេងទៀតរងរបួស នៅក្នុងក្រុង Nabatieh ជាទីរួមខេត្ត ដោយនិយាយថា វាជាភស្តុតាងដែលថាយុទ្ធនាការរបស់អ៊ីស្រាអែលប្រឆាំងក្រុមប្រដាប់អាវុធហេសបូឡា កំពុងផ្លាស់ប្តូរទិសដៅទៅរករដ្ឋលីបង់វិញ។

នាយករដ្ឋមន្ត្រីចាំផ្ទះ លោក Najib Mikati បាននិយាយថា អ៊ីស្រាអែល បានកំណត់គោលដៅដោយចេតនាទៅលើកិច្ចប្រជុំរបស់ក្រុមប្រឹក្សាក្រុង ដើម្បីពិភាក្សាអំពីការផ្តល់សេវានានានិងស្ថានភាពសង្គ្រោះរបស់ទីក្រុង ដើម្បីជួយដល់ប្រជជនភៀសខ្លួនដោយសារតែយុទ្ធនាការរបស់អ៊ីស្រាអែល។

បេសកកម្មរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសលីបង់ (UNIFIL) បាននិយាយថា កងរក្សាសន្តិភាពរបស់ខ្លួន បានឃើញការបាញ់ផ្លោងដោយរថក្រោះរបស់អ៊ីស្រាអែលទៅលើប៉មយាមរបស់ពួកគេនៅជិតក្រុង Kfar Kela ភាគខាងត្បូងប្រទេសលីបង់ កាលពីថ្ងៃពុធ ដោយបានបំផ្លាញកាំមេរ៉ាចំនួន២គ្រឿង ហើយប៉មយាមបានខូចខាត។
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា