ព័ត៌មាន
ទីក្រុងមូស្គូ៖ អាមេរិក កំពុងធ្វើនយោបាយពីការទទួលរង្វាន់ណូបែលរបស់អង្គការ Nihon Hidankyo ប្រឆាំងរុស្ស៊ី
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បានទទូចថា ពុំអាចទទួលយកបានឡើយក្នុងការមើលឃើញថារង្វាន់ណូបែលសន្តិភាពនៅឆ្នាំនេះ ជាសារមួយនិយាយអំពីការបន្តគំរាមកំហែងដោយនុយក្លេអ៊ែររបស់រុស្ស៊ី។

អ្នកនាំពាក្យរុស្ស៊ី បានរិះគន់ទៅលើសហរដ្ឋអាមេរិក ដែលបានធ្វើការទម្លាក់គ្រាប់បែកបរមាណូ។
រង្វាន់ណូបែលសន្តិភាព ត្រូវបានប្រគល់ជូនដល់អង្គការ Nihon Hidankyo ជាអង្គការរបស់ប្រទេសជប៉ុន តំណាងឱ្យអ្នកនៅរស់រានមានជីវិតពីគ្រាប់បែកបរមាណូ នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគី។ លោកស្រី Maria Zakharova បាននិយាយកាលពីថ្ងៃពុធថា គណៈកម្មាធិការរង្វាន់ណូបែល ត្រូវបានគ្រប់គ្រងដោយប្រទេសលោកខាងលិច ដូច្នេះហើយពួកគេបានប្រើប្រាស់គណៈកម្មការនេះសម្រាប់គោលបំណងនយោបាយរបស់ពួកគេ។

លោកស្រី និយាយថា ទីក្រុងវ៉ាស៊ីនតោន ប្រើប្រាស់គណៈកម្មាធិការរង្វាន់ណូបែល ដើម្បីផ្សព្វផ្សាយ «មនោគមវិជ្ជាមិនពិត» អំពីការព្រមានពិភពលោកប្រឆាំងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដោយប្រទេសរុស្ស៊ី។
លោកស្រី Zakharova បានអះអាងថា រុស្ស៊ីតែងតែបាននិយាយ ចាប់តាំងពីថ្ងៃដំបូងនៃការទម្លាក់គ្រាប់បែកបរមាណូថា វាជាឧក្រិដ្ឋកម្ម ប៉ុន្តែបច្ចុប្បន្ននេះ រុស្ស៊ីត្រូវបានគេពណ៌នា ហាក់ដូចជាត្រូវគេស្តីបន្ទោស។
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា