ព័ត៌មាន
រាជរដ្ឋាភិបាលក្នុងអាណត្តិថ្មី កំពុងបន្តយកចិត្តទុកខ្ពស់ ទប់ស្កាត់ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា បាននិងកំពុងបន្តយកចិត្តទុកដាក់លើកកម្ពស់ ការដោះស្រាយបញ្ហាគ្រឿងញៀន តាមដាន ត្រួតពិនិត្យ និងការដាក់នូវវិធានការនានា ដើម្បីទប់ស្កាត់ការប្រើប្រាស់ និងចែកចាយគ្រឿងញៀនឱ្យមានប្រសិទ្ធភាព។
ឯកឧត្តម ព្រុំ សុខា ទេសរដ្ឋមន្ត្រី អនុប្រធានប្រចាំការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកឡើងនៅក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការទីស្នាក់ការថ្មី មជ្ឈមណ្ឌលស្តារនីតិសម្បទា ព្យាបាលអ្នកញៀនគ្រឿងញៀន (DTA) នៅសង្កាត់ពន្សាំង ខណ្ឌ ព្រែកព្នៅ រាជធានីភ្នំពេញ នៅថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០២៤ នេះថា ជុំវិញបញ្ហាគ្រឿងញៀននេះ ត្រូវបានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន ជាពិសេសរាជរដ្ឋាភិបាល បានទប់ស្កាត់ការប្រើប្រាស់ និងការចែកចាយគ្រឿងញៀន តាំងពីរាជរដ្ឋាភិបាល ដែលដឹកនាំ ដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបានកំពុងបន្តយកចិត្តទុកដាក់ នៅក្នុងនីតិកាលថ្មីនេះ ក្រោមការដឹកនាំប្រកប ដោយគិតបណ្ឌិតបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដោយបានចាត់ទុកបញ្ហាគ្រឿងញៀនជាអាទិភាព។
ឯកឧត្តម បន្តថា ទាក់ទិនការទប់ស្កាត់ និងចែកចាយគ្រឿងញៀននេះ មិនមែនជារបស់រាជរដ្ឋាភិបាលតែមួយមុខនោះទេ ពោល គឺវាជាបញ្ហារបស់យើងទាំងអស់គ្នា ជាក់ស្តែងមណ្ឌលមជ្ឈមណ្ឌលស្តារនីតិសម្បទាព្យាបាលអ្នកញៀនគ្រឿងញៀន (DTA) បានចូលរួម ចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការព្យាបាល ស្តារនីតិសម្បទា និងផ្តាច់គ្រឿងញៀន។ ឯកឧត្តម ព្រុំ សុខា សង្កត់ធ្ងន់ថា ជុំវិញការព្យាបាលគ្រឿងញៀន គឺយើងបានព្យាបាលជាសះស្បើយ តែតម្រូវឱ្យអ្នកដែលផ្តាច់គ្រឿងញៀន ខិតខំ ព្យាយាមដោយខ្លួនឯង បន្ថែមទៀត។
ជាមួយគ្នានេះ, លោក ហង្ស ជឿន ប្រធានមជ្ឈមណ្ឌលស្តារនីតិសម្បទា ព្យាបាលអ្នកញៀនគ្រឿងញៀន (DTA) លើកឡើង ផងដែរថា ទាក់ទិនការបើកសម្ភោធមជ្ឈមណ្ឌលថ្មីនេះ គឺជាការពង្រីកសមត្ថភាព គុណភាព ក៏ដូចជាផាសុកភាព សម្រាប់អ្នកដែល ទទួលសេវា ស្តារនីតិសម្បទា ព្យាបាលអ្នកញៀនគ្រឿងញៀន ក្នុងនោះមានអគារព្យាបាល ដែលមានសម្ភារៈទំនើបៗ, និងមានទីធ្លាហាត់ ប្រាណធំទូលាយ ដើម្បីជំរុញស្តារនីតិសម្បទា ព្យាបាលអ្នកញៀនគ្រឿងញៀនឱ្យមានភាពប្រសើរឡើងវិញ, ដែលនេះគឺជាការចូលរួម ចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីជួយដល់ពួកគេមានលទ្ធភាពរស់នៅក្នុងសង្គមជាធម្មតា។
សូមបញ្ជាក់ថា មជ្ឈមណ្ឌល (DTA) គិតមកដល់ពេលនេះ បានស្តារនីតិសម្បទា និងព្យាបាលអ្នកញៀនគ្រឿងញៀន មានចំនួនជិត ១ ម៉ឺននាក់ ក្នុងនោះក្រៅពីការស្តារ និងព្យាបាល, (DTA) បានបណ្តុះបណ្តាលបំណិនជីវិតជាច្រើនជំនាញ និងច្រើនផ្នែកមានដូចជា៖ រៀន ភាសាបរទេស, កុំព្យូទ័រ, បង្រៀនកាត់ដេរ, ជាងជួសជុលម៉ូតូ, ចិញ្ចឹមសត្វ ចិញ្ចឹមត្រី, ដាំបន្លែ, មានកម្មវិធីហាត់ប្រាណទៀងទាត់, មាន កម្មវិធីអប់រំផ្លូវចិត្ត និងការព្យាបាលដោយវេជ្ជសាស្ត្រជាដើម៕
អត្ថបទ៖ សុន រ៉ាឌី








-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣