ព័ត៌មាន
គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាដឹកនាំដោយសម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានអញ្ជើញដល់ប្រទេសឡាវដោយសុវត្ថិភាព
ភ្នំពេញ ៖គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាដឹកនាំដោយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នេះ បានអញ្ជើញដល់ទីក្រុងវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដោយសុវត្ថិភាពនិងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំមន្រ្តីរាជការ រដ្ឋសភាម្ចាស់ផ្ទះ។
វត្តមានអញ្ជើញទទួលស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជាដល់ អាកាសយានដ្ឋានអន្តរជាតិ Wattay នៃទីក្រុងវៀងចន្ទន៍ មាន ឯកឧត្តម Khamchanh SOTAPASEUTH សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភាឡាវ ព្រមទំាងថ្នាក់ដឹកនាំ មន្រ្តីរាជការអគ្គលេខាធិការដ្ឋានរដ្ឋសភាឡាវជាច្រើននាក់។ ជាមួយគ្នានេះ ក៏មានវត្តមាន ឯកឧត្តម ហ៊ុលក្រង ផាណង ឯកអគ្គរាជទូតវិសមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាកម្ពុជាប្រចាំនៅប្រទេសឡាវនិងសហការី ផងដែរ។
តបតាមការអញ្ជើញរបស់ ឯកឧត្តម សាយសំផន ភុមវិហាន (Xaysomphone Phomvihane) ប្រធានរដ្ឋសភាឡាវ និងជាប្រធានអាយប៉ាលើកទី៤៥ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ដើម្បីពង្រឹងពង្រីកវិស័យការទូតសភា លើកកម្ពស់កិច្ចសហប្រតិបត្តិការតំបន់និងអន្តរជាតិ ដើម្បីសន្តិភាព វិបុលភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព ជូនប្រជាពលរដ្ឋក្នុងតំបន់និងអន្តរជាតិ។
ក្រោយពីបានអញ្ជើញដល់ប្រទេសឡាវ នៅថ្ងៃព្រឹកថ្ងៃទី១៨ ខែតុលា ស្អែកនេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអាយប៉ាលើកទី៤៥ ដែលជាកិច្ចប្រជុំសំខាន់ មានការអញ្ជើញចូលរួមពីប្រធានគណៈប្រតិភូសភាដែលជាសមាជិកអាយប៉ា ដើម្បីពិភាក្សា អនុម័តកម្មវិធី និងរបៀបវារៈមហាសន្និបាតលើកទី៤៥។ មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ នឹងប្រារព្ធពិធីបើកជាផ្លូវការ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤៕
-
ព័ត៌មាន3 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន3 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន2 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន3 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន3 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន1 week agoសម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តស្រះចក បួងសួងសុំសេចក្តី សុខចម្រើនជូនប្រជាពលរដ្ឋខ្មែរនិងប្រទេសជាតិ