ព័ត៌មាន
អភិបាលខណ្ឌឬស្សីកែវ បន្តយកចិត្តទុកដាក់ពីបញ្ហាសណ្ដាប់ធ្នាប់ តាមដងផ្លូវសាធារណ:ក្នុងមូលដ្ឋាន
ភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់ពីរដ្ឋបាលខណ្ឌប្ញស្សីកែវ អំពីបញ្ហាសណ្ដាប់ធ្នាប់សាធារណៈ បរិស្ថានអនាម័យ តាមដងផ្លូវសាធារណ: ដែលមានដីមិនរៀបរយ ដូច្នេះបានឈូសឆាយឲ្យមានរបៀបរៀបរយ បង្កភាពងាយស្រួលដល់ពលរដ្ឋអ្នកធ្វើដំណើរ។
ជាក់ស្ដែងនៅថ្ងៃព្រហស្បតិ៍ ទី ១៧ ខែតុលា ឆ្នាំ ២០២៤ នេះ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ប្រើប្រាស់អេស្ការវ៉ាទ័រឈូសឆាយដីសម្អាតផ្លូវតាមបណ្តោយជាតិលេខ៥ ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរ និងបង្កើនសោភ័ណភាពតាមដងផ្លូវ ។
នាឱកាសនោះ លោកអភិបាលខណ្ឌ ក៏បានចុះពិនិត្យទីតាំងដីមួយកន្លែងដែលសង់របងស័ង្កសីខ្វះការប្រុងប្រយ័ត្ន ដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ ពេលមានខ្យល់កន្ត្រាក់ខ្លាំង។ លោកអភិបាលខណ្ឌ បានណែនាំដល់ម្ចាស់ទីតាំងត្រូវសង់របងឲ្យបានរឹងមាំល្អ ធានាសុវត្ថិភាព ជៀសវាងមានបញ្ហាពេលមានគ្រោះថ្នាក់ជាយថាហេតុដល់អ្នកធ្វើដំណើរតាមដងផ្លូវ។
សូមបញ្ជាក់ផងដែរបញ្ហាសណ្ដាប់ធ្នាប់នេះដែរ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តែងតែក្រើនរំលឹកដល់អាជ្ញាធរតាមមូលដ្ឋានទាំង១៤ខណ្ឌក្នុងរាជធានីភ្នំពេញ បន្តយកចិត្តទុកដាក់ជាប់ជាប្រចាំ ដើម្បីរំដោះចិញ្ជើមផ្លូវសាធារណះ ដែលពលរដ្ឋមួយចំនួនតែងតែយកចិញ្ជើមផ្លូវបំរើផលប្រយោជន៍ផ្ទាល់ខ្លួន មិនគិតពីផលប៉ះពាល់ជាពិសេសបង្កការកក់ស្ទះចរាចរណ៍ និងបាត់បង់សណ្ដាប់ធ្នាប់ ជាដើម៕
អត្ថបទ៖ កុម្ភះ











-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា