ព័ត៌មាន
ការបញ្ចេញប្រតិកម្មពិភពលោកចំពោះការស្លាប់របស់មេដឹកនាំក្រុមហាម៉ាសលោក Yahya Sinwar
អ៊ីស្រាអែលបានអះអាងថា កងកម្លាំងរបស់ខ្លួនបានសម្លាប់មេដឹកនាំក្រុមហាម៉ាសលោក Yahya Sinwar ក្នុងការវាយប្រហារមួយនៅភាគខាងត្បូងតំបន់ហ្កាហ្សាស្ទ្រីប។

លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu និយាយថា អ៊ីស្រាអែល បានដោះស្រាយក្ដីកង្វល់របស់ខ្លួនចំពោះការស្លាប់មេដឹកនាំក្រុមហាម៉ាស Sinwar ប៉ុន្តែសង្រ្គាមមិនទាន់បានបញ្ចប់នៅឡើយទេ ។
ក្រុមគ្រួសារចំណាប់ខ្មាំងអ៊ីស្រាអែលបានស្វាគមន៍សេចក្តីថ្លែងការណ៍របស់កងទ័ពអ៊ីស្រាអែលដោយនិយាយថាការស្លាប់របស់លោក Sinwar គួរតែជួយធានាបានការដោះលែងអ្នកជាប់ឃុំក្នុងតំបន់ហ្កាហ្សា។
លោកប្រធានាធិបតីអាមេរិក Joe Biden បាននិយាយថា ការស្លាប់របស់លោកSinwar គឺជាពេលវេលានៃការធូរស្រាលសម្រាប់ប្រជាជនអ៊ីស្រាអែល ខណៈផ្តល់ឱកាសសម្រាប់ថ្ងៃថ្មីនៅក្នុងតំបន់ ហ្កាហ្សា ដោយគ្មានក្រុមនេះកាន់អំណាច។
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី អេនណាឡេណា បេបុក (Annalena Baerbock) ក្នុងសេចក្តីថ្លែងការណ៍មួយបានចាត់ទុក លោកSinwarជា ឃាតរ និងជាភេរវករឃោរឃៅ។
លោកប្រធានាធិបតីបារាំង Emmanuel Macron បានអំពាវនាវឱ្យមានការដោះលែងចំណាប់ខ្មាំងទាំងអស់ដែលត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាសនៅហ្កាហ្សា។
ប្រមុខអង្គការណាតូលោក Mark Rutte បានប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប្រ៊ុចសែលដោយសំដៅលើលោក Sinwar ថា បើគេបានស្លាប់ ខ្ញុំនឹងមិននឹកនាគេទេ។
លោក John Healey រដ្ឋមន្ត្រីការពារជាតិរបស់ចក្រភពអង់គ្លេសបាននិយាយថា ខ្ញុំមិនកាន់ទុក្ខចំពោះការស្លាប់របស់មេដឹកនាំភេរវករដូច លោក Sinwar ដែលជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារភេរវកម្មកាលពីថ្ងៃទី៧ ខែតុលានោះទេ៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា