ព័ត៌មាន
ក្រុមអ្នកវិភាគ៖ ភាពប្រឈមនៃសង្គ្រាមកូរ៉េថ្មី ទំនងមានភាគរយខ្ពស់ជាងមុន ព្រោះការពង្រីកកម្លាំងយោធាកូរ៉េខាងជើង
កូរ៉េខាងជើងបានជ្រើសរើសយុវជនជាងមួយលាននាក់ចូលរួមបម្រើកងទ័ពរដ្ឋក្នុងសប្តាហ៍នេះ ដែលបច្ចុប្បន្នកំពុងបង្ហាញពីសង្គ្រាមដ៏ខ្លាំងក្លាប្រឆាំងនឹងសត្រូវកូរ៉េខាងត្បូង ។ កូរ៉េខាងជើងលើកឡើងថា រដ្ឋធម្មនុញ្ញរបស់ខ្លួន កំណត់ប្រទេសកូរ៉េខាងត្បូងថា ជារដ្ឋអរិភាព ។

នេះគឺជាការកើនឡើងចុងក្រោយបំផុតក្នុងភាពតានតឹងរវាងប្រទេសជិតខាងទាំងពីរ បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានបំផ្ទុះផ្លូវមួយនៅជិតព្រំដែនភាគខាងត្បូង ហើយបានគំរាមកាត់ផ្តាច់ទំនាក់ទំនងទាំងអស់ជាមួយទីក្រុងសេអ៊ូល ជាការសងសឹកចំពោះការចោទប្រកាន់ថាបានប្រើយានដ្រូនចែកចាយខិត្តប័ណ្ណលើទីក្រុងព្យុងយ៉ាង។

ទន្ទឹមនឹងនេះ អ៊ុយក្រែន បាននិយាយកាលពីថ្ងៃពុធសប្ដាហ៍នេះថា ប្រទេសកូរ៉េខាងជើងបានបញ្ជូនសព្វាវុធ និងកងទ័ពដើម្បីជួយដល់សង្គ្រាមបស់រុស្ស៊ីប្រឆាំងអ៊ុយក្រែន ដែលជាការបង្ហាញពីភាពរឹងមាំនៃទំនាក់ទំនងអន្តរជាតិរបស់កូរ៉េខាងជើង និងជាឱកាសជាក់ស្តែងសម្រាប់ប្រទេសនេះដើម្បីទទួលបានបទពិសោធន៍ក្នុងសមរភូមិ។

ក្រុមអ្នកវិភាគបាននិយាយថា តាមរយៈការបញ្ជូនអាវុធ ហើយយោងតាមទីក្រុង Kyiv ដែលលើកឡើងដដែលៗថាកូរ៉េខាងជើងបានបញ្ជូនទាហានទៅកាន់ប្រទេសរុស្ស៊ី ភាពជាដៃគូរបស់កូរ៉េខាងជើងជាមួយទីក្រុងមូស្គូ នាំមកនូវប្រាក់ចំណូលដែលត្រូវការជាច្រើន ហើយក៏អនុញ្ញាតឱ្យរបបនេះទទួលបានបទពិសោធន៍ក្នុងសមរភូមិផងដែរ។ សេតវិមានធ្លាប់បានព្រមានថា រុស្ស៊ីអាចរក្សាកូរ៉េខាងជើងក្នុងការធ្វើជំនួញរាប់ឆ្នាំ ដោយជួយឱ្យខ្លួនចែកចាយសព្វាវុធទូទាំងពិភពលោក។
ក្រុមអ្នកវិភាគព្រមានថា ហានិភ័យនៃសង្គ្រាមរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង គឺមានភាគរយខ្ពស់ជាងពេលណាៗទាំងអស់៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា