ព័ត៌មាន
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញទទួលទានអាហារព្រឹក ពិភាក្សាការងារក្រៅផ្លូវការជាមួយប្រធានរដ្ឋសភាឡាវ និងវៀតណាម ក្នុងឱកាសចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៥ នៅទីក្រុងវៀងចន្ទន៍
ក្នុងឱកាសអញ្ជើញចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៥ នៅទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលទានអាហារពេលព្រឹក ពិភាក្សាការងារក្រៅផ្លូវការ និងជាមិត្តភាព ជាមួយឯកឧត្តម សាយសំផន ភុមវិហាន (Xaysomphone Phomvihane) ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និង ឯកឧត្តម ជិន ថាញ់ មិន (Tran Thanh Man) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅព្រឹកថ្ងៃ១៨ ខែតុលាឆ្នាំ២០២៤។
សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម សាយសំផន ភុមវិហាន ដែលបានចំណាយពេលវេលាដ៏មមាញឹក អំឡុងពេលរៀបចំមហាសន្និបាតអន្ដរសភាអាស៊ានលើកទី៤៥ មករៀបចំជំនួបត្រីភាគីក្រៅផ្លូវការ រវាងថ្នាក់ដឹកនាំសភានៃប្រទេសទាំងបី ក្នុងគោលដៅពង្រឹងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រត្តិការគ្រប់ជ្រុងជ្រោយរវាងរដ្ឋសភា និងប្រជាជននៃប្រទេសទាំងបី។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនិងជាមិត្តភាពជាប្រពៃណី ាទ្រព្យសម្បត្តិដ៏មានតម្លៃនិងជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យ ហើយបានផ្តល់ជាលទ្ធផលជាវិជ្ជមាន ដល់ប្រជាជាតិ និងប្រជាជនទាំងបី និងក្នុងតំបន់។ ថ្នាក់ដឹកនាំនៃរដ្ឋសភា នៃប្រទេសទាំងបីបានប្តេជ្ញាចិត្តរួមគ្នាបន្តពូនជ្រុំ និងពង្រឹងមិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែងនេះ ដោយយកប្រជាជនជាស្នូល។
កិច្ចសហប្រតិបត្តិការប្រទេសទំាងបីមិនត្រឹមផ្តល់ផលប្រយោជន៍ ដល់ប្រជាជនកម្ពុជា ឡាវនិងវៀតណាមប៉ុណ្ណោះទេ តែជាការសំខាន់នៅក្នុងការរក្សាបាននូវសុខសន្តិភាព ស្ថិរភាពសង្គមនិងការលើកកម្ពស់ពហុនិយម នៅក្នុងបរិបទសកលលោកកំពុងប្រឈមនឹងស្ថានការណ៍ដ៏ស្មុគស្មាញ ប្រែប្រួលយ៉ាងឆាប់រហ័ស សណ្តាប់ធ្នាប់សកលបានធ្លាក់ចុះ សង្រ្គាមបានផ្ទុះឡើងជាបន្តបន្ទាប់នោះ។
ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជា ឡាវ និងវៀតណាម ក៏បានជជែកគ្នាពីការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងបីលើបញ្ហាសន្តិសុខ ការប្រយុទ្ធប្រឆំាងបទល្មើសឆ្លងដែន វិស័យពាណិជ្ជកម្ម និងនីតិវីធីសម្រួលទំនិញឆ្លងកាត់ព្រំដែននៃប្រទេសទាំងបីឱ្យបានកាន់តែល្អឡើងថែមទៀត។ ដោយឡែកក្នុងវិស័យ ទេសចរណ៍ ក៏បានប្តេជ្ញាថានឹងជំរុញអនុវត្ដបន្ថែមទៀតនូវ “ប្រទេសបី គោលដៅមួយ” ដើម្បីជួយសម្រួលដល់អ្នកទេសចរអាចធ្វើទេសចរណ៍ជាកញ្ចប់ រវាងទាំងបីប្រទេសបានកាន់តែងាយស្រួល។
សម្តេចប្រធានរដ្ឋសភា បានជូនពរ សូមឱ្យមហាសន្និបាតអាយប៉ាលើកទី៤៥ ដែលរដ្ឋសភាឡាវរៀបចំនាពេលនេះ ទទួលបានជោគជ័យផ្លែផ្កាត្រចះត្រចង់ នាំមកនូវផលប្រយោជន៍ជូនជាតិនិងប្រជាជនប្រទេសទាំងបី ក៏ដូចជាអាស៊ាននិងពិភពលោកទំាងមូល។
ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងបី សង្ឃឹមថានឹងមានជំនួបអាហារពេលព្រឹកត្រីភាគីបន្តពេលក្រោយទៀត ។ជំនួបអាហារពេលព្រឹកក្រៅផ្លូវការ និងមិត្តភាពនេះ បានប្រព្រឹត្តទៅ ក្នុងបរិយាកាសស្និទ្ធស្នាល ភាតរភាព ការគោរពនិងការយល់គ្នាទៅវិញទៅមក៕






-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា