ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញបើកសន្និសីទវេជ្ជសាស្ត្រទារក និងកុមារ លើកទី៦
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីបើកសន្និសីទវេជ្ជសាស្ត្រទារក និងកុមារ លើកទី៦ ក្រោមប្រធានបទ «វិនិយោគដើម្បីបង្កើនសមត្ថភាព និងគុណភាពនៃការថែទាំ ព្យាបាលទារក-កុមារ» នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤នេះ។
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថា សកម្មភាពនេះ បានបង្ហាញថាមនី្ទរពេទ្យកុមារជាតិ បានលើកកម្ពស់យកចិត្តទុកដាក់ទៅលើគុណភាព ប្រសិទ្ធភាព សុវតិ្ថភាព និងកិច្ចសហការជាមួយសហភាតរ ការរក្សាចំណងសាមគ្គីភាព។ ឯកឧត្តម រដ្ឋមន្រី្ត ក៏ថ្លែងអំណរគុណដល់អង្គការ កូហ្វី កូរ៉េ ដែលបានឧបត្ថម្ភគាំទ្រចំពោះវិស័យសុខាភិបាល ចាប់តាំងពីឆ្នាំ២០១១ ហើយនៅតែជាដៃគូកិច្ចសហប្រតិបតិ្តការដ៏សំខាន់មួយនៅក្នុងកិច្ចការនេះ និងសូមអំពាវនាវឲ្យមានការចូលរួមពីដៃគូផ្សេងៗទៀត រួមទាំងវិស័យឯកជនផងដែរ ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់គុណភាពសេវាសុខាភិបាល ជាពិសេសកម្មិធីសុខភាពមាតា ទារក និងកុមារ ព្រោះកម្មវិធីនេះ គឺជាបង្គោលចលករមួយ ដែលកំណត់ពីការសម្រេច និងគ្របដណ្តប់សុខភាពជាសកល។
ឯកឧត្តមសាស្រ្តាចារ្យបានលើកទឹកចិត្តដល់មន្រី្តសុខាភិបាលគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងទាំងសមត្ថភាព ក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការបម្រើសេវាថែទាំសុខភាព២៤ម៉ោង លើ២៤ម៉ោង ជារៀងរាល់ថ្ងៃ ទាន់ពេលវេលា ឆាប់រហ័ស ដើម្បីសេចកី្តពេញចិត្ត និងទំនុកចិត្តរបស់ប្រជាពលរដ្ឋយើង និងដើម្បីឲ្យស័ក្តិសម និងពាក្យថា «គ្រូពេទ្យជាកងទ័ពអាវ ស និងបំពេញភារកិច្ច របស់ទេវតា»។
លោក សុង យ៉ុងហ្គឹន នាយកអង្គការ កូហ្វី (KOFIH) កូរ៉េ ប្រចាំនៅកម្ពុជា លើកឡើងថា អង្គការ កូហ្វី កំពុងធ្វើការនៅក្នុងខេត្តបាត់ដំបង ប៉ៃលិន ពោធិ៍សាត់ ដើម្បីលើកកម្ពស់នៃសេវាថែទាំសុខភាពមាតា និងទារក ក្នុងរយៈពេលជាង១០មកហើយ។ ផ្អែកលើបទពិសោធន៍នេះ យើងបានសិក្សារៀនសូត្រថា យុទ្ធវិធីសមាហរណកម្ម នៃការកសាងសមត្ថភាពក្នុងការលើកកម្ពស់បរិយាកាសសេវាក្នុងការពង្រឹងរចនាសម្ព័ន្ធអភិបាលកិច្ច គឺមានប្រសិទ្ធភាពយ៉ាងខ្លាំងក្នុងការពង្រឹងគុណភាពនៃសេវាថែទាំសុខភាព។ ដូច្នេះយើងបានពិភាក្សាជាមួយក្រសួងសុខាភិបាល ដើម្បីប្រកាន់យកនូវយុទ្ធវិធីនេះ សម្រាប់កម្មវិធីថែទាំជាសារវន្តទារកទើបនឹងកើត និងអនុវត្តកម្មវិធីនេះឲ្យកាន់តែមានប្រសិទ្ធភាព នៅតាមបណ្តាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ រដ្ឋា








-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣