ព័ត៌មាន
នាយឧត្តមសេនីយ៍. ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចធិបតី នាយករដ្ឋមន្ត្រី ផ្តើមដង្ហែអង្គកឋិនទានទៅប្រគេនព្រះសង្ឃនៅវត្តតុំ ខេត្តតាកែវ
តាកែវ ៖ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវ ប៉ែន ចាន្នី និងក្រុមគ្រួសារ ព្រមទាំងនាយទាហាន ពលទាហាន បញ្ជាការដ្ឋានអង្គរក្ស និងប្រជាពលរដ្ឋចំណុះជើងវត្តជាច្រើនទៀត នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ នេះ បាននាំយកស្បង់ត្រ័យជីវរ ដង្ហែអង្គកឋិនទានទៅវេរប្រគេនព្រះភិក្ខុសង្ឃ ដែលគង់ចាំព្រះ វស្សាអស់កាលត្រីមាសនៅទីអារាមវត្តតុំ ស្ថិតក្នុងសង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ។
នៅក្នុងឆ្នាំនេះ នាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចាន្នី បានមានសទ្ធាជ្រះថ្លា គ្រោងនឹងធ្វើការដង្ហែរអង្គកឋិនទានទៅវេរប្រគេនព្រះភិក្ខុសង្ឃដែលគង់ចាំព្រះវស្សានៅទីអារាម ចំនួន ៨វត្ត ក្នុងនោះ សម្រាប់ខេត្តតាកែវ មានចំនួន ៣វត្ត ខេត្តកំពង់ស្ពឺ មានចំនួន ១វត្ត ខេត្តកណ្តាលមានចំនួន ៣វត្ត និងនៅរាជធានីភ្នំពេញ មានចំនួន ១វត្ត។ ហើយវត្តតុំនេះ គឺជាវត្តទី១ ដែលនាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចាន្នី បានដឹកនាំដង្ហែអង្គកឋិនទានចូល រួមជាមួយនឹងមន្ត្រីរាជការ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋជាពុទ្ធបរិស័ទ្ធ ដើម្បីប្រមូលបច្ច័យ ចូលរួមចំណែកលើក ស្ទួយលើវិស័យព្រះពុទ្ធសាសនា និងកសាងសមិទ្ធផលនានា នៅក្នុងទីអារាមវត្តតុំឲ្យកាន់តែប្រសើរឡើង។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង មានប្រសាសន៍ថា ការជួបជុំគ្នាប្រារព្ធពិធីបុណ្យកឋិនទានក្នុងថ្ងៃនេះ អាចធ្វើឡើងប្រកបដោយភាពជិតស្និទ្ធសប្បាយរីករាយ ដោយសារកម្ពុជាមានសុខសន្តិភាព ព្រមជាមួយនឹងសុវត្ថិភាពសង្គម ។
ឯកឧត្តម កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានបញ្ជាក់ថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានខិតខំគិតគូរបន្ថែមទៀត សំដៅធ្វើយ៉ាងណារក្សាឱ្យបាននូវនិរន្តរភាពយូរអង្វែង ឱកាសទាំងនេះសម្រាប់ទាំងពេលបច្ចុប្បន្ន និងតទៅជំនាន់ក្រោយតទៅទៀត តាម រយៈការរក្សាការពារឱ្យបានដាច់ខាតនូវកត្តាការពារសុខសនិ្តភាព រក្សាឱ្យបាននូវស្ថិរភាព សន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈ និងពង្រឹងបន្ថែមនូវការអភិវឌ្ឍទៅមុខឥតឈប់ ឈរ។ ឯកឧត្ដម កិត្តិសង្គហបណ្ឌិត បានអំពាវនាវដល់ប្រជាពលរដ្ឋ និងមន្រ្តីរាជការ អាជ្ញាធរដែនដី ក្រុងដូនកែវ ខេត្តតាកែវ កុំចាញ់ការញ៉ួសញ៉ុងរបស់ជនអគតិ ហើយត្រូវបន្តចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការការពារថែរក្សាសុខសន្តិភាព សន្តិសុខ សុវត្ថិភាពសាធារណៈ និងការកសាងអភិវឌ្ឍជាតិ។
នៅក្នុងឱកាសដែរនោះ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោក ជំទាវ ប៉ែន ចាន្នី បានវេរប្រគេនបច្ច័យសង្កត់ត្រៃអង្គកឋិនទាន ចំនួន ១០០ លានរៀល និងបច្ច័យអមត្រៃរបស់ពុទ្ធបរិស័ទ្ធចំណុះជើងវត្ត ចំនួន ១៨លាន ៥០ ម៉ឺនរៀល សរុបបច្ច័យមាន ១១៨លាន ៥០ម៉ឺនរៀល និងបានឧបត្ថម្ភដល់ក្រុងដូនកែវ ថវិកា២លានរៀល ស្នងការនគរបាលជាតិ ៥លានរៀល កងរាជអាវុធខេត្ត ៥លានរៀល និងតំបន់ប្រតិបត្តិការសឹករងតាកែវ ៥ លានរៀល ។ ជាមួយគ្នានេះឯកឧត្តម កិត្តិសង្គហបណ្ឌិត និងលោកជំទាវ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ចែកជូនតាជីយាយជី ជាច្រើនទៀតផងដែរ៕
























-
ព័ត៌មាន3 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន3 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន2 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
-
ព័ត៌មាន3 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន6 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន3 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម