ព័ត៌មាន
អគ្គលេខាធិការរង UN ទទួលបន្ទុករដ្ឋបាលនៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាចំពោះការកំណត់ស្តង់ដារខ្ពស់សម្រាប់វិស័យសកម្មភាពមីន ដែលបានធ្វើឱ្យកម្ពុជាក្លាយជាប្រទេសគំរូ
(ស្វីស)លោក Haoliang Xu អគ្គលេខាធិការរង UN ទទួលបន្ទុករដ្ឋបាល UNDP បានទទួលស្គាល់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំរវាងរដ្ឋាភិបាលកម្ពុជា តាម រយៈអាជ្ញាធរមីន ជាមួយ UNDP លើវិស័យសកម្មភាពមីន និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជា មួយកម្ពុជា ។ បន្ថែមពីនេះលោក បានកោតសរសើរកម្ពុជាចំពោះការកំណត់ស្តង់ដារខ្ពស់សម្រាប់វិស័យសកម្មភាពមីន ដែលបានធ្វើឱ្យកម្ពុជា ក្លាយជាប្រទេសគំរូសម្រាប់ប្រទេសដទៃទៀត។
ការថ្លែងកោតសសើរពីលោក Haoliang Xu អគ្គលេខា ធិការរង UN ទទួលបន្ទុករដ្ឋបាលនៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) នៅទីក្រុងឡូសាន ប្រទេសស្វីស ខណះជួបប្រជុំទ្វេភាគីជាមួយ
ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុ សញ្ញាអូតាវ៉ា ២០២៤ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។ ដែលកិច្ចពិភាក្សានេះ បានផ្តោតលើការតាំងចិត្តរួមដើម្បីសាម្គីភាពសកលក្នុងការដោះស្រាយបញ្ហាប្រឈមនានានៃវិស័យសកម្មភាពមីន។
ក្នុងជំនួបនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានលើក ឡើងអំពីសារៈសំខាន់នៃការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមសម្រាប់ប្រទេស និងប្រជាជនកម្ពុជា ដែលធ្វើឡើងស្របតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍ ន៍ជាតិ និងឆ្លើយតបនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ជាដើម។ ក្នុងនោះ ឯកឧត្តម លី ធុជ បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ផ្នែកវិស័យសកម្មភាពមីន ជាពិសេសការជួយគាំទ្ររបស់ UNDP ក្នុងគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល។
តាងនាមកម្ពុជាជាប្រធានអនុសញ្ញាអូតាវ៉ា ឯកឧត្តមបណ្ឌិត លី ធុជ បានអញ្ជើញ លោក Haoliang Xu ចូលរួមក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន និងជួយជំរុញលើកទឹកចិត្តឱ្យរដ្ឋភាគី និងរដ្ឋមិនមែនភាគីដទៃទៀតចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ ផងដែរ។
លោក Haoliang Xu អគ្គលេខាធិការរង UN ទទួល បន្ទុករដ្ឋបាល UNDP បានទទួលស្គាល់ចំពោះកិច្ចសហ ប្រតិបត្តិការយ៉ាងរឹងមាំរវាងរដ្ឋាភិបាលកម្ពុជា តាម រយៈអាជ្ញាធរមីន ជាមួយ UNDP លើវិស័យសកម្មភាពមីន និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ផងដែរ។ លោក Haoliang Xu បានកោតសរសើរកម្ពុជាចំពោះការកំណត់ស្តង់ដារខ្ពស់សម្រាប់វិស័យសកម្ម ភាពមីន ដែលបានធ្វើឱ្យកម្ពុជា ក្លាយជាប្រទេសគំរូសម្រាប់ប្រទេសដទៃទៀត៕ អត្ថបទ.ភារម្យ




-
ព័ត៌មាន3 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន3 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន2 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
-
ព័ត៌មាន3 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន6 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន3 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម