ព័ត៌មាន
កិច្ចជំនួបប្រជុំស្តីអំពីកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល ជាមួយដៃគូវិនិយោគថៃ
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបជាមួយលោក Pisit Wannavithayapa នាយកប្រតិបត្តិក្រុមហ៊ុន PCL Holding Company Limited ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល នៅទីស្តីការក្រសួងសុខាភិបាល, នារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤នេះ។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍និងថ្លែងអំណរគុណដល់ក្រុមហ៊ុន PCL Holding Company Limited ដែលបានគាំទ្រមន្ទីរពេទ្យកាល់ម៉ែត ជាពិសេសលើផ្នែកប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងមន្ទីរពិសោធន៍ (Laboratory Information System) ដែលអាចជួយសម្រួលបន្ទុកការងារ និងពន្លឿនលទ្ធផលមន្ទីរពិសោធន៍ បានយ៉ាងជោគជ័យនាពេលកន្លងមក។ លោក Pisit Wannavithayapa នាយកប្រតិបត្តិក្រុមហ៊ុន PCL Holding Company Limited បានជម្រាបជូន ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ថា ក្រុមហ៊ុន រីករាយដែលមានឱកាសចូលរួមជាមួយក្រសួងសុខាភិបាល ក្នុងការគាំទ្រធ្វើបរិវត្តកម្មឌីជីថលផ្នែកសុខភាព ដែលអាចជួយលើកកម្ពស់សមត្ថភាព និងគុណភាពមន្ទីរពិសោធន៍ ព្រមទាំងអាចពន្លឿនពេលវេលាទទួលលទ្ធផលបានយ៉ាងរហ័ស សម្រួលដល់ការធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺ បានទាន់ពេលវេលា។
អង្គប្រជុំបានពិនិត្យ និងពិភាក្សា អំពីលទ្ធភាពពង្រីក ប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងមន្ទីរពិសោធន៍ (Laboratory Information System) ទៅកាន់មន្ទីរពេទ្យជាតិ និងមន្ទីរពេទ្យតំបន់បន្ថែមទៀត ព្រមទាំងពិភាក្សាលើគម្រោងកិច្ចសហប្រតិបត្តិការលើគម្រោងមួយចំនួនដូចជា៖ Prenatal Screening Solution (Genetic disorder) ស្វែងរកជំងឺ Down Syndroms តាំងពីទារកនៅក្នុងផ្ទៃ Thalassemia screening
IEM: Inborn errormetabolism screening ដើម្បីកំណត់ភាពមិនប្រក្រតីនៃការផលិត enzyme ដែលបណ្តាលមកពីការបម្រែបម្រួលហ្សែន។ ការធ្វើ screening នេះអាចជួយកាត់បន្ថយអត្រាមរណភាពកុមារ ដោយយើងអាចរកមូលហេតុឃើញទាន់ពេលវេលា និងព្យាបាលបានទាន់ពេលវេលា។ ការស្រាវជ្រាវរកមេរោគ HPV ដែលអាចបង្កជំងឺមហារីមាត់ស្បូន គម្រោងស្រាវជ្រាវ Sepsis solution តាមរយៈការពង្រីកសមត្ថភាពរបស់ម៉ាស៊ីន Hemogram អាចសម្គាល់បានជាមុនថាតើអ្នកជំងឺណាដែលអាចមានការវិវឌ្ឍទៅជា ការបង្ករោគធ្ងន់ធ្ងរ (Severe Sepsis) បាន។ គម្រោងនេះ អាចកាត់បន្ថយអត្រាស្លាប់ និងរយៈពេលសម្រាកពេទ្យបានច្រើន។
ឯកឧត្តមសាស្ត្រចារ្យរដ្ឋមន្ត្រី បានគាំទ្រជាគោលការណ៍ និងលើកទឹកចិត្តក្រុមហ៊ុនពិភាក្សាលម្អិតជាលក្ខណៈបច្ចេកទេស ជាមួយអង្គភាពជំនាញ នៃក្រសួងសុខាភិបាល និងជាមួយមន្ទីរពេទ្យគោលដៅ ដើម្បីឱ្យកិច្ចសហប្រតិបត្តិការអនុវត្តគម្រោងប្រព្រឹត្តទៅដោយរលូន ស្របតាមតម្រូវការជាក់ស្តែងរបស់មន្ទីរពេទ្យនីមួយៗ ស្របតាមផែនការអាទិភាពវិស័យសុខាភិបាល៕
អត្ថបទ រដ្ឋា















-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា