ព័ត៌មាន
សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តាំផ្ញើយុវជនឱ្យចូលរួមផ្សព្វផ្សាយលើកតម្លៃវប្បធម៌ដោយទស្សនវិជ្ជមាន
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានក្រើនរម្លឹកដល់យុវជនកម្ពុជា ត្រូវរួមគ្នាលើកតម្កើងតម្លៃវប្បធម៌ជាតិ ពោលគឺយុវជនត្រូវមានទស្សនវិជ្ជមាន ដោយការចូលរួមអប់រំ ផ្សព្វផ្សាយគាំទ្រដល់តម្លៃវប្បធម៌ជាតិ ចៀសវាងការអង្គុយចាំតែរិះគន់គ្នា ។
ក្នុងពិធីសំណេះសំណាល និងបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជាមកពីគ្រឹះស្ថានឧត្តម សិក្សា២៥ ក្នុងរាជធានីភ្នំពេញជិត៥ពាន់ ដែលមានវត្តមានចូលរួមពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានអចិន្ត្រៃយ៍កាកបាទ ក្រហមកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែតុលា នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា យុវជន មុននឹងធ្វើសកម្មភាពអ្វីត្រូវគិត ដោយប្រើ បញ្ញាញាណ ធ្វើសកម្មភាពដោយប្រើឆន្ទៈ និងការប្តេជ្ញាចិត្តដោយ ចេញពីបេះដូង។ មុននឹងធ្វើអ្វី ត្រូវសិក្សាស្រាវជ្រាវឱ្យច្បាស់លាស់ ព្រោះជានិស្សិត បញ្ញវន្ត ។ ដូច្នេះ សម័យ ឌីជីថលនេះ ្រូវតែពិចារណា និងគិតគូរឱ្យច្បាស់ ហើយស្មារតីជាតិនិយមត្រូវតែមាន ប៉ុន្តែកុំឱ្យជាតិនិយម ជ្រុលដែលនាំឱ្យបែកបាក់ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តាំផ្ញើឱ្យយុវជនធ្វើសកម្មភាពប្រកបដោយគំនិតវិជ្ជមានឱ្យបាន ច្រើន ចៀសវាងអង្គុយចាំតែរិះគន់ ។ កន្លងទៅ ជាពិសេសតាមបណ្តាញសង្គម គេតែងតែឃើញយុវជនមួយ ចំនួនចាំតែបង្ហាញនូវការរិះគន់ ដោយខ្វះការគិតគូរពិចារណាស្រាវជ្រាវឱ្យបានច្បាស់លាស់ ។ យុវជន កុំអង្គុយតែយំដែលឃើញយុវជនគេអភិវឌ្ឍន៍ ហើយស្តីបន្ទោសប្រព័ន្ធអប់រំខ្លួន ត្រូវរួមកសាងប្រព័ន្ធអប់រំ របស់ខ្លួន និងកសាងធនធានមនុស្សទៅថ្ងៃក្រោយ ពោលគឺត្រូវពង្រឹងថែរក្សាសាមគ្គីជាតិ ឯកភាពជាតិ កុំ ឱ្យបាត់បង់ទឹកដី កុំឱ្យបាត់បង់វប្បធម៌ ដោយត្រូវរួមគ្នាផ្សព្វផ្សាយគាំទ្រ ៕អត្ថបទ៖ មុត សុទ្ធ
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា