ព័ត៌មាន
សម្ដេចធិបតី៖ កម្ពុជានៅសល់ផ្ទៃដីមានមីនជាង១៧០០គីឡូម៉ែត្រការ៉េ ដែលត្រូវបោសសម្អាត
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា នាពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជានៅសល់ផ្ទៃដីមានគ្រាប់មីន ប្រមាណជាង ១៧០០គីឡូម៉ែត្រការ៉េទៀត កំពុងធ្វើការបោសសំអាត ខណៈកាកសំណល់ដែលបន្សល់ទុកពីសង្គ្រាមនេះ តែងតែបង្កគ្រោះថ្នាក់ដល់មនុស្ស សត្វពាហនៈជារៀងរាល់ឆ្នាំ ជាមួយនឹងការបំផ្លាញនូវសម្ភារជាច្រើនទៀត ។

នៅក្នុងកម្មពិធីសំណេះសំណាល និងបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា មកពីគ្រឹះស្ថានឧត្តមសិក្សា២៥ ក្នុងរាជធានីភ្នំពេញ សម្ដេចធិបតីនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា សង្គ្រាមមិនត្រឹមសម្លាប់មនុស្ស នៅក្នុងពេលប្រយុទ្ធគ្នានោះទេ ដោយសង្គ្រាមបន្តសម្លាប់ប្រជាពលរដ្ឋខ្មែរ តាមរយៈការបន្សល់ទុកនូវគ្រាប់មីន ។
សម្ដេចធិបតី បានបន្តថា ក្នុងរយៈពេលជិត ៣០ឆ្នាំ កងកម្លាំងនានា បានបោសសំអាតផ្ទៃដីមានមីន ប្រមាណជាង ៣ពាន់គីឡូម៉ែត្រការ៉េ ហើយនៅសល់ប្រមាណជាង ១ាន់ ៧រយគីឡូម៉ែត្រការ៉េទៀត ខណៈប្រជាពលរដ្ឋរស់នៅក្នុងតំបន់មានមីននោះ ប្រមាណជាង ១លាននាក់ ។
គួរបញ្ជាក់ កម្ពុជាបានដាក់គោលដៅ នៅឆ្នាំ២០២៥ ក្នុងការបោសសំអាតគ្រាប់មីនឲ្យអស់ ខណៈកងកម្លាំងជាច្រើនមានដូចជា ស៊ីម៉ាក់ កងទ័ពមួកខៀវ អង្គការមេក និងអង្គការហែឡូត្រាស់ជាដើម កំពុងខិតខំធ្វើការបោសសំអាតនៅទូទាំងប្រទេស ៕ អត្ថបទ បាន សុខរិទ្ធិ
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា