ព័ត៌មាន
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និងគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា អញ្ជើញចូលរួមពិធីបើកមហាសន្និបាតអាយប៉ាលើកទី៤៥ ដែលរដ្ឋសភាប្រទេសឡាវជាម្ចាស់ផ្ទះ
មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ ដែលរដ្ឋសភាប្រទេសឡាវធ្វើជាម្ចាស់ផ្ទះ បានប្រារព្ធពិធីបើកជាផ្លូវការ នៅព្រឹកថ្ងៃទី១៩ ខែតុលាឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថងលុន ស៊ីសុលីត (Thongloun SISOULITH) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងឯកឧត្តម សាយសំផន ភុមវិហាន (Xaysomphone Phomvihane) ប្រធានរដ្ឋសភាឡាវនិងជាប្រធានអាយប៉ាលើកទី៤៥។
គណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងគណៈប្រតិភូសភាសមាជិកអន្តរសភាអាស៊ាន សភាសង្កេតការណ៍ និងដៃគូរបស់អាយប៉ា ព្រមទំាងភ្ញៀវកិត្តិយសម្ចាស់ផ្ទះ បានចូលរួមនៅក្នុងពិធីបើកមហាសន្និបាតអាយប៉ាលើកទី៤៥នេះ នៅសាលសន្និសីទជាតិ របស់ប្រទេសឡាវ នារដ្ឋធានីវៀងចន្ទន៍។
អន្តរសភាអាស៊ាន (អាយប៉ា) ជាវេទិកាសភានៃបណ្ដាប្រទេសជាសមាជិកអាស៊ាន ដែលតំណាងឱ្យប្រជាពលរដ្ឋប្រមាណជិត៧០០លាននាក់។ ក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិ មហាសន្និបាតប្រចាំឆ្នាំរបស់ AIPA ជាការងារការទូតសភាក្នុងការប្រមូលផ្តុំនូវមតិ យោបល់ ទស្សនៈតំណាងពលរដ្ឋ ក្នុងការគំាទ្រនិងរួមសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយ អាស៊ានដើម្បីជំរុញឱ្យសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ាន និងការរីកចម្រើនប្រកបដោយចីរភាព វិបុលភាព និងបរិយាបន្នជូនប្រជាពលរដ្ឋនៅក្នុងតំបន់និងអន្តរជាតិ។
មហាសន្និបាតអាយប៉ាលើកទី៤៥ ដែលរដ្ឋសភាប្រទេសឡាវទទួលធ្វើជាម្ចាស់ផ្ទះនៅពេលនេះក្រោមមូលបទ “តួនាទីរបស់សភាក្នុងការពង្រឹងការតភ្ជាប់ និងកំណើនប្រកបដោយបរិយាបន្នរបស់អាស៊ាន” ។ ថ្នាក់ដឹកនាំប្រទេសឡាវ បានថ្លែងអំណរគុណដល់សមាជិកអាយប៉ា សភាសង្កេតការណ៍ និងដៃគូរបស់អាយប៉ាទំាងអស់ ដែលបានមកជុំគ្នានៅក្នុងទីក្រុងវៀងចន្ទន៍ បង្ហាញពីសាមគ្គីភាព ការរួមសហការគ្នា នៅក្នុងការលើកម្ពស់យន្តការសភា លើកកម្ពស់កិច្ចសហប្រតិបត្តិការ ភ្ជាប់ទំនាក់ទំនង ដើម្បីសន្តិភាព វិបុលភាព និងការរីកចម្រើនប្រកបដោយចីរភាពជូនប្រជាពលរដ្ឋ។
ឯកឧត្តមប្រធានរដ្ឋសភាឡាវ និងជាប្រធានអាយប៉ាលលើកទី៤៥ បានបញ្ជាក់ថា ការជ្រើសយកមូលបទសម្រាប់ឆ្នាំនេះពិតជាសមស្រប និងសំខាន់បំផុត ព្រោះមូលបទនេះ ស្របទៅនឹងមូលបទរបស់អាស៊ានលើកទី៤៤ និងទី៤៥ និងខណៈពេលតំបន់ និងពិភពលោកកំពុងជួបប្រទះនូវបញ្ហាប្រឈមជាច្រើន រួមមានសង្គ្រាម និងជម្លោះនានាដែលកំពុងកើតមានឡើងនៅតាមតំបន់មួយចំនួន វិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិ ជាដើម ដែលបញ្ហាទាំងនេះទាមទារឱ្យសភាសមាជិកអាយប៉ា ដែលជាតំណាងឱ្យប្រជាពលរដ្ឋត្រូវរួមគ្នាដោះស្រាយ សំដៅធានាបាននូវសុខសន្តិភាព ស្ថិរភាព វិបុលភាព និងវឌ្ឍនភាពជូនប្រជាពលរដ្ឋ។
ចំណែក ឯកឧត្តមប្រធានរដ្ឋឡាវ ថងលន់ ស៊ីសុលីត បានសង្កត់ធ្ងន់ថា មូលបទរបស់អាយប៉ាលើកទី៤៥ នេះពិតជាមានសារៈសំខាន់បំផុត និងស្របតាមចក្ខុវិស័យរបស់អាស៊ាន ក៏ដូចជាចក្ខុវិស័យរបស់ប្រទេសឡាវ ដែលចង់ប្រែក្លាយប្រទេសឡាវពីប្រទេសដែលគ្មានការតភ្ជាប់ ឱ្យទៅជាប្រទេសមានការតភ្ជាប់ (From a Landlock to a Land Link Country)។ ការជួបជុំគ្នានេះនាពេលនេះ គឺជាឱកាសមួយដ៏ល្អ ដើម្បីចែករំលែកនូវទស្សនៈ យោបល់ និងសំដែងូវឆន្ទៈ ក្នុងការឈានទៅសម្រេចបានការកសាងសហគមន៌អាស៊ាន ដែលមានសេដ្ឋកិច្ចកាន់តែរឹងមាំ ធន់ និងប្រជាពលរដ្ឋមានជីរភាពរុងរឿង។
ឯកឧត្តមប្រធានរដ្ឋ បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់អាយប៉ាដែលតំណាងសំឡេងសិទ្ធិ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋទាំងមូលរបស់អាស៊ាន ត្រូវខិតខំតាក់តែង ផ្សព្វផ្សាយ និងលើកកម្ពស់ការអនុវត្តច្បាប់ ដើម្បីរួមចំណែកដល់ការកសាងសហគមន៍អាស៊ានប្រកបដោយសុខសន្តិភាព វិបុលភាព និងចីរភាព។
បន្ទាប់ពិធីបើកជាផ្លូវការនេះហើយ មហាសន្និបាតអាយប៉ានឹងដំណើរកិច្ចប្រជុំពេញអង្គលើកទី១ និងកិច្ចប្រជុំតាមគណៈកម្មាធិការនានា ដែលមានដូចជា គណៈកម្មាធិការសភាស្រ្តីអាយប៉ា (WAIPA) គណៈកម្មាធិការសភាជិកសភាវ័យក្មេងអាយប៉ា (YPA) គណៈកម្មាធិការនយោបាយ គណៈកម្មាធិការសេដ្ឋកិច្ច និងគណៈកម្មាធិការសង្គម ជាដើម។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងអញ្ជើញថ្លែងបទអន្តរាគមន៍ នៅក្នុងកិច្ចប្រជុំពេញអង្គលើកទី១ នារសៀលថ្ងៃទី១៩ ខែតុលាឆ្នាំ២០២៤ នេះ ផងដែរ ៕







-
ព័ត៌មាន3 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន3 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន2 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoជប៉ុនផ្តល់ថវិកា ១៦៤,២៦៩ ដុល្លារអាមេរិកសម្រាប់ការសាងសង់ឃ្លាំង និងកន្លែងសម្រួត ព្រមទាំងការដំឡើងឧបករណ៍វាស់សំណើម សម្រាប់សហគមន៍កសិកម្មក្នុងខេត្តក្រចេះ
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
-
ព័ត៌មាន3 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន6 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី