ព័ត៌មាន
ប្រធានាធិបតីថ្មីឥណ្ឌូណេស៊ី ប្រាបូវូ ស៊ូប៊ៀនតូ (Prabowo Subianto) អំពាវនាវឱ្យប្រជាជាតិមាន ភាពក្លាហាន
លោក ប្រាបូវូ ស៊ូប៊ៀនតូ (Prabowo Subianto) បានជំរុញឱ្យប្រជាជនឥណ្ឌូនេស៊ីក្លាហាន ដើម្បីយកឈ្នះលើ ឧបសគ្គ បញ្ហាប្រឈម និងការគំរាមកំហែងទាំងឡាយរបស់ប្រទេសនេះ ប៉ុន្តែបានអំពាវនាវឱ្យប្រជាជនប្រកាន់សុជីវធម៌ នៅពេលពួកគេដោះស្រាយការខ្វែងគំនិតគ្នារបស់ខ្លួន បន្ទាប់ពីលោកបានស្បថចូលកាន់តំណែងជាប្រធានាធិបតីទី៨របស់ប្រទេសសេដ្ឋកិច្ចធំបំផុតរបស់អាស៊ីអាគ្នេយ៍កាលពីថ្ងៃអាទិត្យ។

ប្រធានាធិបតីនៃប្រទេសប្រជាធិបតេយ្យធំជាងគេទីបីរបស់ពិភពលោកមួយនេះបានប្តេជ្ញាប្រយុទ្ធប្រឆាំងរាល់បញ្ហាផ្ទៃក្នុងដូចជាអំពើពុករលួយដែលញាំញីប្រទេសនេះ និងធ្វើឱ្យប្រទេសនេះរីកចម្រើនកាន់តែខ្លាំង។

នៅក្នុងសុន្ទរកថាដ៏រំជួលចិត្តរយៈពេល ៥០ នាទីទៅកាន់មនុស្សជាង ១.០០០នាក់ នៅឯសភារបស់ប្រទេសឥណ្ឌូនេស៊ីបន្ទាប់ពីបានស្បថចូលកាន់តំណែងជាមួយអនុប្រធានាធិបតីវ័យក្មេងលោក ជីប្រាន រ៉ាសាប៊ូមីង រ៉ាកា (Gibran Rakabuming Raka) អតីតឧត្តមសេនីយ៍វ័យ ៧៣ ឆ្នាំរូបនេះក៏បានសន្យាថានឹងធ្វើការដើម្បីផលប្រយោជន៍របស់ប្រទេសជាតិទាំងមូល ក្នុងចំណោមប្រជាជន ២៧៤ លាននាក់ មិនមែនតែអ្នកដែលបានបោះឆ្នោតឱ្យរូបលោកនោះទេ។

លោក ប្រធានាធិបតី ប្រាបូវូ ស៊ូប៊ៀនតូ បានស្វែងរកការជួយជ្រោមជ្រែងរបស់ប្រជាជនឥណ្ឌូនេស៊ី ដើម្បីបំពេញភារកិច្ច និងកម្មវិធីរដ្ឋាភិបាលក្នុងអំឡុងពេល ១០០ ថ្ងៃដំបូងនៃអាណត្តិរបស់លោក។
លោក ប្រាបូវូ បាននិយាយថា ប្រទេសនេះត្រូវតែបន្តគោលនយោបាយដាក់ចេញដោយលោក Widodo ដែលសំដៅលើដំណើរការផលិត ផលិតផលដែលមានតម្លៃបន្ថែមក្នុងស្រុកបានមកពីរ៉ែ ជំនួសឱ្យការនាំចេញសារធាតុរ៉ែឆៅទៅបរទេស ដែលនឹងទទួលបានផលចំណេញផ្នែកសេដ្ឋកិច្ចច្រើនជាងគេបំផុតនៅអាស៊ីអាគ្នេយ៍៕
-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣