ព័ត៌មាន
សភាកម្ពុជាចូលរួមជាសហគំាទ្រសេចក្តីព្រាងសេចក្តីសម្រេចចំនួនបី នៅក្នុងគណៈកម្មាធិការនយោបាយអាយប៉ាលើកទី៤៥
សភាកម្ពុជាបានចូលជាសហគំាទ្រសេចក្តីព្រាងសេចក្តីសម្រេចចំនួនបីនៅក្នុងគណៈកម្មាធិការនយោបាយ នៃមហាសន្និបាតអាយប៉ាលើកទី៤៥ ដែលសភាប្រទេសឡាវធ្វើជាម្ចាស់ផ្ទះ។
សេចក្តីព្រាងសេចក្តីសម្រេចទំាងបីនោះមាន៖
១- សេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការលើកទឹកចិត្តនូវកិច្ចសហប្រតិបត្តិការសភាក្នុងកិច្ចខិតខំប្រឹងប្រែងដាក់បញ្ចូលឌីជីថល ដើម្បីផ្តល់ភាពអង់អាចដល់ប្រជាជន និងធានានូវកិច្ចសហប្រតិបត្តិការ ដើម្បីសន្តិភាព ស្ថិរភាព សន្តិសុខ និងវិបុលភាព ដែលឡើងប្រទេសឡាវ។
២-សេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការពង្រឹងតួនាទីសភាក្នុងការលើកកម្ពស់ការតភ្ជាប់ និងកំណើនប្រកបដោយបរិយាបន្ននៃអាស៊ាន ក្នុងចំណោមសហគមន៍នយោបាយ-សន្តិសុខអាស៊ាន ដែលស្នើដោយឡាវ។
៣-សេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការលើកកម្ពស់ការចូលរួមរបស់ប្រជាជនក្នុងការរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ ដែលស្នើឡើងដោយប្រទេសឡាវ។
កិច្ចប្រជុំគណៈកម្មាធិការនយោបាយនៃមហាសន្និបាតអាយប៉ា បានធ្វើឡើងកាលពីថ្ងៃទី២០ ខែតុលាឆ្នាំ២០២៤ គណៈប្រតិភូសភាកម្ពុជា ចូលរួមប្រជុំដឹកនាំដោយ ឯកឧត្តម ទី សុគន្ធ លេខាធិការគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា។
សេចក្តីព្រាងសេចក្តីសម្រេចទំាងបី ដែលសភាកម្ពុជាធ្វើជាសហគំាទ្រជាមួយរដ្ឋសភាប្រទេសឡាវនេះ ត្រូវបានអនុម័តទទួលយកនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការ៕






-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣