ព័ត៌មាន
អាជ្ញាធរជាតិអប្សរាបើកវគ្គបណ្តុះបណ្តាលស្តីពី៖ « ជំនាញអភិរក្ស និងសិក្សាវិភាគលើកុលាលភាជន៍ »ដល់មន្ត្រី បុគ្គលិកតាមនាយកដ្ឋានជំនាញ
សិក្ខាកាមចំនួន២០រូបជាមន្ត្រី បុគ្គលិក នៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ដោយជោគជ័យ លើវគ្គបណ្តុះបណ្តាលស្តីពី៖ « ជំនាញអភិរក្ស និងសិក្សាវិភាគលើកុលាលភាជន៍ » ចំនួន៣ថ្ងៃ កាលពីពេលកន្លងទៅថ្មីៗនេះ។
វគ្គបណ្តុះបណ្តាលខាងលើ រៀបចំឡើងតាមរយៈនាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា ជូនដល់អ្នកដែលធ្វើការផ្នែកអភិរក្ស និងសិក្សាវិភាគលើកុលាលភាជន៍ មកពីនាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ និងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ។
គោលបំណងសំខាន់នៃវគ្គបណ្តុះបណ្តាលនេះ ដើម្បីផ្ទេរចំណេះដឹង និងជំនាញពាក់ព័ន្ធ នឹងមូលដ្ឋានគ្រឹះពិនិត្យដីភាជន៍ បច្ចេកទេសផលិតភាជន៍ ដុតភាជន៍ ពិនិត្យសីតុណ្ហភាព និងប្រភពព័រសឺឡែន ព្រមទាំងការងារអភិរក្សមួយចំនួនទៀត ដែលទាក់ទងនិងបច្ចេកទេសអភិរក្សភាជន៍ជាដើម៕








-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣