ព័ត៌មាន
កម្ពុជារៀបចំពិព័រណ៍វិស័យអចលទ្រព្យ ដើម្បីបង្ហាញការវិវត្តថ្មីៗ និងការស្វែងរកដៃគូវិនិយោគបន្ថែម
កម្ពុជារៀបចំព្រឹត្តិការណ៍ពិព័រណ៍វិស័យអចលទ្រព្យ និងវិស័យសំណង់ ដើម្បីបង្ហាញនូវការវិវត្តថ្មីៗនៅលើវិស័យនេះ ការស្វែងរក ដៃគូវិនិយោគទាំងក្នុងនិងក្រៅប្រទេស និងការលក់វិស័យអចលទ្រព្យ ខណៈដែលវិស័យនេះនៅមិនទាន់មានកំណើនល្អក្នុងសេដ្ឋកិច្ច។

ក្រុមពាណិជ្ចករនៅក្នុងវិស័យអចលទ្រព្យ លើកឡើងនៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ ២០២៤ នៅថ្ងៃទី២០ ខែតុលាម្សិលមិញនេះថា នៅមុនវិបត្តិនៃការផ្ទុះជំងឺកូវីដ-១៩ វិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជា មានសម្ទុះរីកច្រើនគួរកត់សម្គាល់ ដោយ បានចូលរួមចំណែកក្នុងវិស័យការងារ និងកំណើនសេដ្ឋកិច្ចបានយ៉ាងល្អប្រសើរ ប៉ុន្តែខណៈដែលវិបត្តិនេះកើតឡើង បានធ្វើឱ្យសេដ្ឋកិច្ចសកល ក៏ដូចនៅកម្ពុជា វិស័យនេះបានធ្លាក់ចុះយ៉ាងខ្លាំង។

ក្រុមពាណិជ្ជករទាំងនោះ បានលើកឡើងស្រដៀងគ្នាទៀតថា បន្ទាប់ពីវិស័យនេះស្រុតចុះជាងច្រើន បច្ចុប្បន្នឃើញថា វិស័យ មួយចំនួនបានកំពុងរើបឡើងវិញខ្លះ តែស្ថិតនៅក្នុងកម្រិតទាបនៅឡើយ ក្នុងនោះតាមរយៈព្រឹត្តិការណ៍តាំងពិព័រណ៍នេះ និងស្រប ពេលរាជរដ្ឋាភិបាល បានបន្ទូរបន្ថយ និងលើកទឹកចិត្តផ្នែកពន្ធដារ ចំពោះវិស័យអចលនទ្រព្យ, ពន្ធប្រថាប់ត្រានៃការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិ កាន់កាប់អចលនទ្រព្យ, ពន្ធលើចំណេញមូលធន, ពន្ធលើអចលនទ្រព្យជាដើម ដែលការលើកលែង ការអនុគ្រោះ និងការព្យួរពន្ធនេះ គឺជាការលើកទឹកចិត្តដ៏សំខាន់ដល់អ្នកអភិវឌ្ឍន៍វិស័យអចលនទ្រព្យ និងសំណង់ និងអ្នករកស៊ីផ្សេងៗលើផ្នែកនេះ អាចបន្តដំណើរការ អភិវឌ្ឍន៍គម្រោងរបស់ខ្លួន ស្របពេលវិស័យខុនដូកំពុងរើបឡើងវិញ ខណៈដែលភ្ញៀវបរទេសកំពុងចាប់អារម្មណ៍ឱកាសវិនិយោគលើ វិស័យអចលនទ្រព្យនិងសំណង់នេះ។

ទាក់ទិនការរៀបចំពិព័រណ៍នេះ, លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា មើលឃើញថា ការរៀបចំពិព័រណ៍នៅពេលនេះពិតជាមានសារៈសំខាន់ណាស់ ក្នុងការគៀងគរ ប្រមែមូលអ្នកអភិវឌ្ឍន៍វិស័យអចលនទ្រព្យទាំងក្នុងនិង ក្រៅប្រទេស បានជួបជុំគ្នា ស្វែងរកចំណុះគន្លឹះវិជ្ជមានមួយចំនួន ដើម្បីនាំគ្នាអភិវឌ្ឍន៍វិស័យនេះឱ្យមានសម្ទុះឡើងវិញ។

លោកបានបញ្ជាក់ឱ្យដឹងថា ទាក់ទងវិស័យអចលនទ្រព្យនេះ មកដល់បច្ចុប្បន្នផ្នែកខ្លះនៃវិស័យអចលនទ្រព្យ ចាប់ផ្តើមមាន ភាពវិជ្ជមានដូចជា៖ វិស័យខុនដូ ការអភិវឌ្ឍន៍គម្រោងបម្រើឱ្យវិស័យឧស្សាហកម្ម ក៏ដូចជាវិស័យកសិកម្ម ជាពិសេសវិស័យខុនដូ ដែលបច្ចុប្បន្ន ឃើញថា វិនិយោគិនបរទេសបានកំពុងចាប់យកឱកាសនៃការវិនិយោគលើវិស័យនេះ ពេលដែលនៅលើទីផ្សារមានការ ទិញ-លក់ច្រើន៕ អត្ថបទ៖ សុន រ៉ាឌី





-
ព័ត៌មាន3 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន3 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន2 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
-
ព័ត៌មាន3 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន6 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន3 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម