ព័ត៌មាន
ការសម្តែងគុនល្បុក្កតោ-សៅលីញ នៅហឺហាន មានអ្នកចូលទស្សនាតាមអនឡាញ ១០០លាននាក់នៅប្រទេសចិន
នៅក្នុងអំឡុង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដឹកនាំក្រុមកីឡាគុនល្បុក្កតោ ១២រូប ចូលរួម កម្មវិធី «ការសម្តែងក្បាច់គុនរួមគ្នា ល្បុក្កតោ-សៅលីញ ហឺណាន-កម្ពុជា» នៅខេត្តហឺណាន ប្រទេសចិន ថ្ងៃទី១៩ ខែតុលានេះ បានទាក់ទាញប្រជាជនចិនចូលរួមទស្សនាតាមប្រព័ន្ធផ្សព្វផ្សាយបណ្តាញព័ត៌មានសង្គមចិនប្រមាណជាង១០០លាននាក់ ក្នុងរយៈពេលប្រមាណតែ២៤ម៉ោង។
នៅក្នុងឱកាសដឹកនាំប្រតិភូកម្ពុជា ត្រឡប់មកដល់មាតុប្រទេសវិញថ្ងៃទី២០ ខែតុលានេះ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ មានថ្លែងថា នេះជាលើកដំបូង ក្រុមកីឡាគុនល្បុក្កតោកម្ពុជា បានសម្តែងក្បាច់គុនរួមគ្នា ជាមួយក្រុមគុនសៅលីញ ក្នុងពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣ (The 13th China Zhengzhou International Shaolin Wushu Festival) ដែលតាមប្រតិភូ៥៦ប្រទេសចូលរួម នៅខេត្តហឺណាន។
ឯកឧត្តម បន្តថា តាមរយៈកម្មវិធី «ការសម្តែងក្បាច់គុនរួមគ្នា ល្បុក្កតោ-សៅលីញ» មានអ្នកចូលទស្សនាតាមប្រព័ន្ធផ្សាយផ្សាយបណ្តាញព័ត៌មានសង្គមអនឡាញចិនប្រមាណ ១០០លាននាក់ ពិសេសជាងនេះ គឺកម្ពុជា ទទួលបានឱកាសផ្សព្វផ្សាយកាន់តែទូលំទូលាយនូវក្បាច់គុនខ្មែរ វប្បធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា នៅក្នុងប្រទេសចិន និងទៅកាន់ពិភពលោកទាំងមូល។
ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បញ្ជាក់ថា នេះជាលើកទី២ ដែលក្រុមកីឡាគុនល្បុក្កតោ បានសម្តែងក្បាច់គុនរួមគ្នា ជាមួយក្រុមកីឡាគុនសៅលីញ ខណៈ ការសម្តែងលើកទី១ គឺបានធ្វើឡើងនៅក្នុងពិធីអបអរសាទរបើក «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» កាលពីខែមេសា ឆ្នាំ២០២៤ កន្លងទៅនេះ នៅលើទឹកដីសៀមរាប-អង្គរ ហើយកាលនោះ កម្ពុជាយើងទទួលបានឱកាសផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាច្រើនទៅកាន់ប្រទេសចិន និងទៅកាន់ពិភពលោកផងដែរ។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤នេះ កម្ពុជា ចិន សហការៀបចំព្រឹត្តិការណ៍ធំៗចំនួន៣ទៀត រួមមាន ទី១ ព្រឹត្តិការណ៍តាំងបង្ហាញម្ហូបអាហារកម្ពុជា ចិន នៅខេត្តសៀមរាប នៅថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលានេះ ទី២ ព្រឹត្តិការណ៍ទេសចរណ៍ វប្បធម៌ សាសនា កម្ពុជា ចិន និងទី៣ ព្រឹត្តិការណ៍ពិព័រណ៌ទេសចរណ៍ កម្ពុជា ចិន ដែលព្រឹត្តិការណ៍នឹងរៀបចំក្នុងខែវិច្ឆិកាឆ្នាំ២០២៤ ហើយសម្រាប់កម្មវិធីបិទ ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤ នឹងប្រារព្វពិធីបិទនៅដើមឆ្នាំ២០២៥ នៅខេត្តហឺណាន ប្រទេសចិន៕ អត្ថបទ ស៊ុម សុខជា












-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា