ព័ត៌មាន
អ្នកវិភាគ៖ បាតុកកម្មនៅវ៉ាស៊ីនតោនបង្ហាញថា សម រង្ស៊ី និងម៉ុងតាញ៉ាវៀតណាម គឺជាបក្ខពួកតែមួយ
កាលពីថ្ងៃទី១១ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ បាតុកម្មរបស់ក្រុមជ្រុលនិយម សម រង្ស៊ី ដែលជាជនក្បត់ជាតិនៅកម្ពុជា និងគ្នីគ្នា ធ្វើឡើងក្នុងរដ្ឋធានីវ៉ាស៊ីនតោនសហរដ្ឋអាមេរិកពុំសូវមានការអើពើណាមួយឡើយ។ អ្វីដែលសំខាន់ នឹងគួរឱ្យការកត់សម្គាល់គឺបាតុកម្មនេះ បែរជាមានក្រុមជនជាតិម៉ុងតាញ៉ារបស់វៀតណាម បានចូលរួមយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងបាតុកម្មដែលដឹកនាំដោយក្រុមជ្រុលនិយម នេះទៅវិញ។
តើការចូលរួមពីក្រុមវៀតណាមម៉ុងតាញ៉ានៅក្នុងបាតុកម្មរបស់សមរង្ស៊ីមានន័យដូចម្តេច?
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គិន ភា បានអះអាងថា វត្តមានរបស់ពួកម៉ុងតាញ៉ាវៀតណាមក្នុងបាតុកម្មរបស់ក្រុមជ្រុលនិយម សម រង្ស៊ី គឺជាអំពើក្បត់ជាតិ គុបគិតជាមួយបរទេស ឱ្យមកកកូរកាយផ្ទៃក្នុងរបស់កម្ពុជា។
លោកថ្លែងថា៖«ជាការពិតគឺ លោក សម រង្ស៊ី តាមរយៈសកម្មភាពនេះកំពុងតែឃុបឃិត កំពុងតែបើកដៃឱ្យវៀតណាមជនជាតិភាគតិចម៉ុងតាញ៉ា ហ្នឹងគឺចូលមកពាក់ព័ន្ធនៅក្នុងនយោបាយផ្ទៃក្នុងប្រទេសកម្ពុជា។ខ្ញុំគិតថា យុទ្ធសាស្ត្រនយោបាយបែបនេះគឺបង្កហានិភ័យធ្ងន់ធ្ងរសម្រាប់ប្រទេសជាតិយើងទៅថ្ងៃក្រោយ»។
សម្រាប់លោកបណ្ឌិត កន្លងមកទណ្ឌិត សម រង្ស៊ី ធ្លាប់ចុះកិច្ចព្រមព្រៀងកាត់ដីចំនួន៤ខេត្តរបស់កម្ពុជា ឱ្យក្រុមម៉ុងតាញ៉ាវៀតណាម ដែលមាន កុក ស ជាប្រធានដែលនេះគឺជាអំពើគ្រោះថ្នាក់សម្រាប់ប្រទេសជាតិ។
ជាមួយគ្នានេះ លោក ថុង ម៉េងដាវិត អ្នកវិភាគភូមិសាស្ត្រនយោបាយ និងសន្តិសុខ បានហៅការធ្វើបាតុកម្មនៅអាមេរិករបស់ក្រុមទណ្ឌិតសម រង្ស៊ី ដែលមានវត្តមានក្រុមម៉ុងតាញ៉ាវៀតណាម គឺជាមនុស្សក្រុមតែមួយ ដែលមាននាក់ទំនងយ៉ាងស្អិតរមួតចាក់ទឹកមិនលិចព្រោះតែទណ្ឌិតសម រង្ស៊ី ធ្លាប់បានសន្យាផ្តល់ទឹកដីកម្ពុជានៅភូមិភាគឦសាន្តឱ្យក្រុមម៉ុងតាញ៉ា។ អ្នកវិភាគរូបនេះ ហៅសកម្មភាពរបស់ក្រុមទណ្ឌិតសម រង្ស៊ី គឺជាអំពើឧក្រិដ្ឋ ដែលមានចែងក្នុងច្បាប់របស់កម្ពុជា។
លោកបញ្ជាក់ថា៖«អ្វីដែលសម រង្ស៊ី ធ្វើនេះគឺជាបទឧក្រិដ្ឋ ធ្ងន់មែនទែន ដែលបានចែងក្នុងច្បាប់ក្រមព្រហ្មទណ្ឌ មាត្រា៤៤០ ក្នុងការប្រគល់ទឹកដី ឬក៏កាត់ទឹកដីទៅឱ្យជនបរទេស តែទង្វើលោកនេះ អាចចាត់ទុកថាជាទង្វើមួយនៅក្នុងការបំបែករដ្ឋ ឬក៏ក្នុងការព្យាយាមបែងចែកទឹកដីបង្កើតរដ្ឋមួយផ្តាច់ខ្លួនពីប្រទេសកម្ពុជា ដែលជាអំពើក្បត់ជាតិ សាសនា ព្រះមហាក្សត្រ»។
ចំពោះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្ត្រនយោបាយបានហៅ ការចូលរួមរបស់ក្រុមម៉ុងតាញ៉ាក្នុងបាតុកម្មរបស់ទណ្ឌិតសម រង្ស៊ី គឺជាទង្វើទុច្ចរិតនយោបាយ ដែលអ្នកនយោបាយខ្មែរមិនគួរធ្វើនោះឡើយ។
លោកសង្កត់ធ្ងន់ថា៖«សម រង្ស៊ី បានរំលោភទៅលើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដោយសម្អាងថាខ្លួនមានសញ្ជាតិនៅបច្ចឹមប្រទេស ធ្វើការនៅក្រៅស្រុក ប្រឆាំងក្រៅស្រុក ហើយចេះតែកៀរគរបរទេស ឱ្យចូលរួមប្រឆាំងជាមួយខ្លួន ដែលនេះជាទង្វើទុច្ចរិតចំពោះជាតិដែលមិនគួរកើតមានចំពោះអ្នកនយោបាយខ្មែរ»។
បន្ថែមពីនេះ អ្នកជំនាញភូមិសាស្ត្រនយោបាយនៃរាជបណ្ឌិតសភារូបនេះ បានចោទក្រុមទណ្ឌិត សមរង្ស៊ី ថាជាអាយ៉ងបរទេសបម្រើឱ្យនយោបាយគ្រប់បរទេស តាមរយៈការធ្វើសកម្មភាពទាំងងងឹតងងុលជាមួយក្រុមវៀតណាមម៉ុងតាញ៉ាដោយបំភ្លេចចោលបទពិសោធន៍ប្រវត្តិសាស្ត្រ ដែលខ្មែរបាត់បង់ទឹកដីទៅប្រទេសជិតខាងមួយនេះ។
លោកបានគូសបញ្ជាក់ក្នុងសំណេរថា៖«បង្ហាញឱ្យឃើញកាន់តែច្បាស់ថា នរណាជាអាយ៉ងបរទេស បម្រើឱ្យនយោបាយគ្រប់បរទេសដោយពុំរើសមុខ ពុំរើសជនជាតិ ឬជាតិសាសន៍នោះឡើយ»។
បន្ថែមពីនេះលោកយង់ ពៅ ថា ការធ្វើបាតុកម្មស្តីពីបញ្ហាប្រទេសជាតិ ប៉ុន្តែបានឱ្យក្រុមជនជាតិវៀតណាមចូលរួម គឺជាការនយោបាយជ្រុលនិយម ខ្វះមនសិកាស្នេហាជាតិ គ្មានឧត្ដមគតិចំពោះជាតិមាតុភូមិដោយបម្រើនយោបាយសួនតួរបស់ខ្លួន។ សម្រាប់លោកបណ្ឌិត បាតុកម្ម៤ថ្ងៃនៅអាមេរិករបស់ក្រុមប្រឆាំង ដែលមិនសូវមានពលរដ្ឋខ្មែរគាំទ្រ ប៉ុន្តែមានវត្តមានរបស់ក្រុមវៀតណាមក្នុងបាតុកម្មខ្លួន បង្ហាញពីភាពទ័លច្រកនយោបាយរបស់ក្រុមប្រឆាំងដែលគ្មានពលរដ្ឋខ្មែរណាគាំទ្រទៀតនោះទេ ដោយស្ដែងឱ្យឃើញពីភាពទន់ខ្សោយ អស់ជំនឿសូម្បីតែពលរដ្ឋខ្មែរនៅអាមេរិកដែលធ្លាប់ជាអ្នកគាំទ្រក្រុមប្រឆាំងពីមុន។
លោកបន្ថែមដោយសំណេរដើមថា៖«ពលរដ្ឋដើមកំណើតខ្មែរជាច្រើនពិតជាបានជ្រួតជ្រាប និងអាចយល់ដឹងច្បាស់ពីសភាពការណ៍ និងការពិតជាក់ស្ដែងនៅក្នុងប្រទេស ក្រោយការបកស្រាយ និងការសម្រេចចិត្តជាបន្តបន្ទាប់របស់រដ្ឋាភិបាល។ ពលរដ្ឋមិនចូលរួម ព្រោះគេបានដឹងពីកលល្បិច និងមហិច្ឆតាប្រកបដោយភាពគ្រោះថ្នាក់របស់ក្រុមជ្រុលនិយមនោះ»។
តាមរយៈការលើកឡើងរបស់អ្នកជំនាញវិទ្យាសាស្ត្រនយោបាយខាងលើបង្ហាញថា សកម្មភាពរបស់លោក សម រង្ស៊ី ប្រជាពលរដ្ឋកម្ពុជា កាន់តែដឹងច្បាស់ និងមិនចូលរួមគាំទ្រដាច់ខាត ចំពោះទង្វើក្បត់ជាតិ ទៅរួមដៃជាមួយបរទេស ហើយលើកឡើងជាប្រធានបទផ្សេងៗ ដាក់បន្ទុកមួលបង្កាច់ គ្មានហេតុផល ចំពោះរាជរដ្ឋាភិបាល និងប្រទេសជាតិ៕

-
ព័ត៌មាន1 day ago
សម្ដេចធិបតី៖ កម្ពុជាកំពុងរៀបចំឯកសារស្នើសុំចុះបញ្ជីសង្ក្រាន្តឆ្នាំថ្មី ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
-
ព័ត៌មាន1 week ago
ការជួសជុលកែលម្អឱ្យប្រសើរឡើងនូវសហគមន៍ទេសចរណ៍អន្លង់ធំ ស្រុកស្វាយលើ បានចាប់ផ្តើមដំណើរការបណ្ដើរៗហើយ
-
ព័ត៌មាន1 day ago
សម្តេចធិបតី ណែនាំឱ្យរក្សាទុកគ្រូកិច្ចសន្យាដែលមានគុណវុឌ្ឍិ សម្រាប់បំពេញការកង្វះខាតគ្រូបង្រៀន
-
ព័ត៌មាន1 week ago
រូបចម្លាក់រចនាបែបខ្មែរជាង១០០ នឹងត្រូវដាក់តាំងបង្ហាញនៅព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ
-
ព័ត៌មាន2 days ago
អ្នកនាំពាក្យក្រសួងការពារជាតិ៖ការតែងតាំងមុខតំណែងឧត្តមនាវីឯក ទៀ សុខា ជាមេបញ្ជាការកងទ័ពជើងទឹកជាការអនុលោមតាមច្បាប់សុទ្ធសាធ
-
ព័ត៌មាន1 day ago
និស្សិតអាហារូបករណ៍ អ.ម.ត ២៩ រូប សិក្សានៅវិទ្យាស្ថានវ៉ាន់ដា ទទួលជ័យលាភីបញ្ចប់ការសិក្សាដោយជោគជ័យ
-
ព័ត៌មាន5 days ago
និយ័តករមូលបត្រកម្ពុជា ចងក្រងនូវទិន្នន័យស្ថិតិទីផ្សារមូលបត្រ សម្រាប់ជាប្រយោជន៍សាធារណជន
-
ព័ត៌មាន1 day ago
សម្តេចធិបតី ណែនាំអាជ្ញាធររាជធានីភ្នំពេញ ឱ្យរៀបចំទីតាំងអានសៀវភៅនៅតំបន់ Walk Street មុខព្រះបរមរាជវាំង