ព័ត៌មាន
នាយិកាគ្រប់គ្រង USAID មកបំពេញបេសកកម្មនៅកម្ពុជា រយៈពេល២ថ្ងៃ
នាយិកានៃនាយិកាទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិសកល អ្នកស្រី Samantha Power មកបំពេញបេសកកម្មនៅកម្ពុជាចំនួនពីរថ្ងៃ គឺថ្ងៃទី២២ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីក្នុងការគាំទ្រដល់វិបុលភាព ភាពធន់ និងវឌ្ឍនភាពនៃការអភិវឌ្ឍនៅកម្ពុជា ហើយដំណើរមកកាន់កម្ពុជានេះអ្នកស្រីក៏នឹងមានជំនួបពិភាក្សាទ្វេភាគីជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់USAID ប្រចាំនៅកម្ពុជា បានឲ្យដឹងថា អ្នកស្រី Samantha Power គឺជានាយិកាគ្រប់គ្រង USAID ដំបូងគេដែលមកកាន់ប្រទេសកម្ពុជា។ អ្នកស្រី នឹងជួបប្រជុំជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីក្នុងការគាំទ្រដល់វិបុលភាព ភាពធន់ និងវឌ្ឍនភាពនៃការអភិវឌ្ឍនៅកម្ពុជា និងក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកទាំងមូល ព្រមទាំងដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើងក្នុងការគាំទ្រចំពោះប្រជាជនកម្ពុជាផងដែរ។
តាមសេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ទៀតថា អ្នកស្រី Power នឹងទៅបំពេញទស្សនកិច្ចនៅក្នុងខេត្តសៀមរាប និងរាជធានីភ្នំពេញ ដើម្បីជួបជាមួយសហគមន៍កម្ពុជា មន្ត្រីនានា និងដៃគូពាក់ព័ន្ធក្នុងស្រុក ព្រមទាំងពិភាក្សាអំពីបញ្ហាដែលទាក់ទងនឹងការរីកចម្រើនសេដ្ឋកិច្ច សុខភាព អភិបាលកិច្ច សិទ្ធិមនុស្ស ការគាំទ្រចំពោះអ្នកដែលមានពិការភាព ការងារ និងបរិស្ថាន។ ដំណើរទស្សនកិច្ចនេះ បង្ហាញពីការគាំទ្រដ៏រឹងមាំរបស់សហរដ្ឋអាមេរិកចំពោះប្រជាជនកម្ពុជានិងបំណងប្រាថ្នារបស់ពួកគេក្នុងការបង្កើតសង្គមដែលមានភាពរុងរឿង និងប្រកបដោយបរិយាបន្ន៕ អត្ថបទបាន ចក់

-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា