ព័ត៌មាន
[UPDATE] មនុស្ស ៦នាក់បានស្លាប់ក្នុងប្រទេសគុយបា ក្រោយការវាយប្រហារពីព្យុះអូស្ការ ខណៈការដាច់ចរន្តអគ្គិសនីនៅតែបន្ត
លោកប្រធានាធិបតីគុយបា មីហ្គូអេល ដៀស ខាណេល (Miguel Diaz-Canel) បាននិយាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា ចំនួនអ្នកស្លាប់ដោយសារព្យុះត្រូពិចអូស្ការ(Oscar) បានកើនឡើងដល់យ៉ាងហោចណាស់ ៦ នាក់ហើយ។

មេដឹកនាំរូបនេះបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលថាព្យុះអូស្ការ បានវាយប្រហារតំបន់ភាគខាងកើតរបស់គុយបា ហើយការខូចខាតភាគច្រើនត្រូវបានរាយការណ៍នៅក្នុងខេត្ត ក្វាន់តាណាម៉ូ (Guantanamo) ខណៈទីក្រុង សាន់ អង់តូនីញ៉ូ (San Antonio) និងទីក្រុង អ៊ីមីយ៉ាស( Imias) បានកត់ត្រាកម្រិតទឹកជំនន់ជាប្រវត្តិសាស្ត្រ។

យោងតាមរបាយការណ៍ចុងក្រោយរបស់វិទ្យាស្ថានឧតុនិយម ព្យុះអូស្ការ នៅតែបន្តចុះខ្សោយឥទ្ធិពលបន្ទាប់ពីបំណាក់ដីនៅក្នុងខេត្តនេះ កាលពីថ្ងៃអាទិត្យ២០ តុលា ដែលជាព្យុះសង្ឃរាប្រភេទទី ១ ហើយបន្ទាប់មកបានអន់ថយកម្លាំងក្លាយទៅជាព្យុះត្រូពិច។

ក្នុងពេលជាមួយគ្នានោះ កម្មករបានរាយការណ៍កាលពីថ្ងៃចន្ទ ២១ តុលា ថា ការដាច់បណ្ដាញថាមពលអគ្គិសនីនៅក្នុងរដ្ឋធានីរបស់ប្រទេសនេះ កំពុងជះផលអវិជ្ជមានដល់ឧស្សាហកម្មទេសចរណ៍របស់ខ្លួន។ ។
មន្ត្រីបាននិយាយកាលពីដំបូងថា ថាមពលនឹងត្រូវបានស្ដារឡើងវិញនៅថ្ងៃចន្ទ ឬថ្ងៃអង្គារ ២២ តុលា តែគេមិនទាន់ច្បាស់ថាតើផលរំខានចុងក្រោយបំផុតនេះ នឹងពន្យារការខិតខំរបស់រដ្ឋាភិបាលដល់កម្រិតណានោះទេ៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា