ព័ត៌មាន
ការស្ទង់មតិ៖លោកស្រី Harris និងលោកTrump តាមប្រកៀកប្រកិតគ្នា ខណៈការបោះឆ្នោតមុនកំណត់ធ្វើឡើងពេញទំហឹង
ទិន្នន័យការស្ទង់មតិថ្មីបំផុតទើបចេញផ្សាយបានបង្ហាញថា ការបោះឆ្នោតមុនកាលកំណត់កំពុងចាប់ផ្តើមនៅរដ្ឋ Florida និងរដ្ឋ Wisconsin របស់សហរដ្ឋអាមេរិក ខណៈបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋគឺលោក Donald Trump និងសមភាគីមកពីបក្សប្រជាធិបតេយ្យរបស់លោកគឺលោកស្រី Kamala Harris នៅតែតាមប្រកៀកប្រកិតគ្នាជាពិសេសនៅក្នុងរដ្ឋប្រទាញប្រទង់គ្នាមួយចំនួន ដែលអាចកាត់សេចក្ដីការបោះឆ្នោតប្រធានាធិបតី ។

នៅមុនការបោះឆ្នោតប្រធានាធិបតីដែលពោពេញដោយការប្រកួតប្រជែងយ៉ាងស្វិតស្វាញនៅថ្ងៃទី ៥ ខែវិច្ឆិកា ខាងមុខ គេបានមើលឃើញសន្ទុះនៃការគាំទ្ររបស់លោក Trump និងលោកស្រី Harris កំពុងតែកៀកកិតគ្នានៅទូទាំងរដ្ឋមានភាពប្រទាញប្រទង់គ្នាចំនួនរបស់សហរដ្ឋអាមេរិក ដែលអាចផ្លាស់ប្តូរការពេញចិត្តបេក្ខជនណាមួយ នេះបើយោងតាមការស្ទង់មតិចុងក្រោយរបស់អ្នកបោះឆ្នោតដែលបានចេញផ្សាយកាលពីថ្ងៃចន្ទដោយសារព័ត៌មាន Washington Post ។

ការស្ទង់មតិបានរកឃើញថា ប្រហែល ៤៧%នៃអ្នកបោះឆ្នោតដែលបានចុះឈ្មោះបាននិយាយថា ពួកគេប្រាកដជានឹងបោះឆ្នោតឱ្យលោកស្រី Harris ៤៧%និយាយនឹងបោះឲ្យលោក Trump ។
ចំពោះអ្នកទំនងអ្នកបោះឆ្នោត ៤៩%បាននិយាយថាពួកគេនឹងគាំទ្រលោកស្រី Harris ខណៈដែល៤៨% គាំទ្រលោកTrump ។

រដ្ឋសរុបចំនួន៤៧ រួមទាំងសង្កាត់ កូឡុំប៊ី (Columbia)កំពុងរៀបចំដំណើរការបោះឆ្នោតមុនកាលកំណត់។ ការបោះឆ្នោតសម្រាប់អ្នកមិនអាចទៅបោះឆ្នោតដោយផ្ទាល់ បានបើកនៅក្នុងរដ្ឋ Florida កាលពីថ្ងៃចន្ទ ហើយរដ្ឋ Wisconsin នៅថ្ងៃអង្គារនេះ។ ការបោះឆ្នោតមុនកំណត់ជាធម្មតាបើករហូតដល់ពីរសប្តាហ៍មុនថ្ងៃបោះឆ្នោត និងបន្តរហូតដល់ថ្ងៃទី ៣ ខែវិច្ឆិកា ពោលគឺ២ថ្ងៃមុនការបោះឆ្នោត៕
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា