ព័ត៌មាន
អាមេរិក ចង់ឲ្យសង្គ្រាមអ៊ីស្រាអែល-ហេសបូឡា បញ្ចប់ទៅឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន
‘សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃចន្ទ ទី២១ ខែតុលាថា ខ្លួនចង់ឱ្យសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា បញ្ចប់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយបានជំរុញឱ្យមានការអនុវត្តន៍សេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ដែលទាមទារឱ្យក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ ដកខ្លួនចេញពីប្រទេសលីបង់ខាងត្បូង។

ការអំពាវនាវពីសម្ព័ន្ធមិត្តកំពូលរបស់អ៊ីស្រាអែល បានធ្វើឡើងខណៈកងកម្លាំងអ៊ីស្រាអែល បានពង្រីកកាន់តែធំសង្រ្គាមរបស់ខ្លួននៅក្នុងប្រទេសលីបង់ រួមទាំងការដាក់គោលដៅទៅលើក្រុមហិរញ្ញវត្ថុដែលមានទំនាក់ទំនងជាមួយក្រុមហេសបូឡា និងបានបន្តវាយលុកតំបន់ហ្កាហ្សា ក្នុងរយៈពេលជាងមួយឆ្នាំនៅក្នុងសង្រ្គាម នៅទីនោះ។

ដោយការប្រយុទ្ធគ្នាកាន់តែខ្លាំងនៅបន្ត បេសកជនអាមេរិក លោក Amos Hochstein ដែលធ្វើទស្សនកិច្ចនៅរដ្ឋធានីលីបង់ ាននិយាយថា ទីក្រុងវ៉ាស៊ីនតោន ចង់ឃើញជម្លោះនៅក្នុងប្រទេសលីបង់ បញ្ចប់ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

លោក Hochstein និយាយថា ការភ្ជាប់អនាគតរបស់ប្រទេសលីបង់ទៅនឹងជម្លោះផ្សេងទៀតនៅក្នុងតំបន់ គឺពុំមែនជាផលប្រយោជន៍របស់ប្រជាជនលីបង់នោះទេ ដោយនិយាយយោងទៅរកការទាមទារដ៏សំខាន់មួយរបស់ក្រុមហេសបូឡា ដែលថាបទឈប់បាញ់ណាមួយនៅក្នុងប្រទេសលីបង់ គឺត្រូវតែបានផ្សារភ្ជាប់ទៅនឹងការបញ្ចប់សង្គ្រាមនៅតំបន់ហ្កាហ្សា។
-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា