ព័ត៌មាន
អាជ្ញាធរខណ្ឌទួលគោកនឹងចាត់វិធានការរដ្ឋបាលចំពោះអ្នកយករថយន្តចតលើចិញ្ជើមផ្លូវ ជាប់របងសាលាវិទ្យល័យសន្ធម៉ុក
អាជ្ញាធរខណ្ឌទួលគោកនឹងចាត់វិធានការរដ្ឋបាលចំពោះអ្នកយករថយន្តចតលើចិញ្ជើមផ្លូវ ជាប់របងសាលាវិទ្យល័យសន្ធម៉ុក លើផ្លូវកម្ពុជាក្រោម ធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់ និងសិស្សានុសិស្ស ដូចជាពលរដ្ឋគ្មានផ្លូវដើរថ្មើរជើង។
លោក ស៊ឹប សុផង់ អភិបាលរងខណ្ឌទួលគោកទទួលបន្ទុកសន្តិសុខសណ្ដាប់ធ្នាប់ អនាម័យសាធារណៈបានឲ្យដឹងថា ទីតាំងនេះកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌបានចុះណែនាំអប់រំជាច្រើនលើកច្រើនលើកច្រើនសារមកហើយ មិនអនុញ្ញាតឲ្យយករថយន្តមកចតទុកចោល លើផ្លូវបែបនេះទេ។ លោកអភិបាលរងបានបញ្ជាក់ថាលោក និងចាត់វិធានការរដ្ឋបាលចំពោះរថយន្តទាំងនេះ។
ប្រជាពលរដ្ឋរស់នៅតំបន់នោះបានលើកឡើងថា ចំពោះការចតរថយន្តនេះដែរ គឺតែងតែមានការចតជាប្រចាំថ្ងៃតែម្តង ដោយភាគច្រើនជាពលរដ្ឋរស់នៅនិងបើកហាងតែម្តង ចតរថយន្តចាប់តាំងពីព្រឹករហូតដល់ល្ងាច ធ្វើអោយបាត់បង់សោភ័ណភាព រាជធានីភ្នំពេញ និងពិបាកសម្រាប់អ្នកធ្វើដំណើរថ្មើរជើង ។
គួរបញ្ជាក់ផងដែរកាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ កន្កងទៅកម្លាំងខណៈបញ្ជាការឯកភាពខណ្ឌទួលគោក បានចុះរៀបចំ សណ្តាប់ធ្នាប់ចុះរៀបចំសណ្តាប់ធ្នាប់ របងសាលាវិទ្យាល័យសន្ធរម៉ុក កំណាត់ផ្លូវកម្ពុជាក្រោម ស្ថិតនៅសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ពីព្រោះក្លាយទៅជាចំណតរថយន្តយ៉ាងអនាធិបតេយ្យ ធ្វើអោយបាត់បង់សណ្ដាប់ធ្នាប់ ពលរដ្ឋក៏ដូចជាសិស្សានុសិស្សគ្មានផ្លូវដើរថ្មើរជើង ប៉ុន្តែមិនបានប៉ុន្មានថ្ងៃផង ក្រុមអ្នកចតរថយន្ត យករថយន្តមកចតពេញផ្លូវដដែល៕ អត្ថបទ៖ កុម្ភះ




-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា